ព័ត៌មានកីឡា

Batshuayi ស៊ុត ២គ្រាប់ជួយ Dortmund ឈ្នះ Atalanta យ៉ាងប្រផិតប្រផើយ

បន្ទាប់ពីត្រូវក្រុម Dortmund ខ្ចីជើងពីក្រុមតោខៀវ Chelsea កាលពីរដូវរំហើយ​កន្លងមកនេះ ខ្សែប្រយុទ្ធស្បែកខ្មៅប៊ែលហ្ស៊ុក Micky Batshuayi ស៊ុតចូលគ្រប់ការប្រកួតដែលមានវត្តមានរបស់គេ។

ជាក់ស្តែងណាស់ ក្នុងជំនួប Europa League ជើងទី១ យប់មិញនេះ ដែលក្រុម Dortmund បើកទ្វារទទួលក្រុម ជើងខ្លាំងមកពីអ៊ីតាលី Atalanta នោះ ក្រុម Dortmund បានយកឈ្នះយ៉ាងប្រកៀកប្រកិត ៣-២។ ក្នុងនោះដែរ Micky Batshuayi ធ្វើបានយ៉ាងល្អ ដោយស៊ុត២គ្រាប់ចុងក្រោយ ជួយឲ្យ Dortmund យកឈ្នះក្នុងការប្រកួតដ៍សំខាន់មួយនេះ បើទោះបីជាមិនទាន់ទទួលបានសុវត្ថិភាព​ក៍ដោយ។ Dortmund បាននាំមុខ១គ្រាប់មុន តាមរយ:ការស៊ុតរបស់កីឡាករ Andre Schuerrle នៅនាទីទី៣០ តែត្រូវបានក្រុម Atalanta វាយបកបាន២គ្រាប់ផ្ទួនៗមកវិញ ដោយការស៊ុតរបស់កីឡាករ Josip Ilicic ២គ្រាប់នៅនាទីទី៥១ និង៥៦។

យ៉ាងណាវិញ ខ្សែប្រយុទ្ធស្បែកខ្មៅ Micky Batshuayi បានជួយឲ្យក្រុម Dortmund យកឈ្នះក្នុងការប្រកួតនេះវិញ ដោយស៊ុតបាន ២គ្រាប់នៅចុងម៉ោងជួយ Dortmund ឈ្នះ ៣-២ វិញ ដោយរកបាននៅនាទីទី ៦៥ និងនាទីទី ៩០។

https://www.youtube.com/watch?v=QuW0f4fHYX4

មតិយោបល់