Post News Media ព័ត៌មានកីឡា Napoli អាចរបូ...

Napoli អាចរបូត Europa League មួយទៀត

បន្ទាប់ពីជ្រុះចេញពីក្របខ័ណ្ឌ Champion League រួចមក ក្រុម ជើងខ្លាំងអ៊ីតាលី Napoli បានបន្តមករបូត​ Europa League ទៀតក្រោយពី​ត្រូវក្រុមដែលធ្លាក់ពី Champion League ដូចគ្នា RB Leipzig លុតក្នុងដីខ្លួន​ឯង ៣-១។

នេះគឺជាការធ្វើមិនបានល្អឡើយក្នុងការប្រកួត ពានរង្វាន់អឺរ៉ុបរបស់ក្រុម Napoli ដែលអាចនឹងរបូតពាន Europa League ទៀតក្រោយលេងចាញ់ក្នុងដីខ្លួនឯង​យប់មិញនេះ។ ក្នុងនោះដែរ​ Napoli បានរកគ្រាប់បាល់នាំមុខ ១គ្រាប់មុន តាមរយ:ការស៊ុតរបស់កីឡាករ Adam Ounas នៅនាទីទី ៥២ ក៍ប៉ុន្តែការនាំមុខនេះ មិនស្ថិតស្ថេរឡើយ ដោយក្រុម RB Leipzig បានវាយបក ៣គ្រាប់មកវិញ តាមរយ:ការស៊ុតរបស់កីឡាករ Timo Werner នៅនាទីទី៦១, Bruma នៅនាទីទី៧៤ និងកីឡាករ Timo Werner រកបាន១គ្រាប់ទៀត នៅនាទីទី ៩០។ ប្រសិនបើជើងទី២ ទៅលេងនៅទឹកដី អាឡឺម៉ង់ Napoli មិនអាច​កែប្រែស្ថានការណ៍ឲ្យប្រសើរជាងមុនទេនោះ Napoli ច្បាស់ជាត្រឡប់ទៅស្រុក​វិញាក់ជាមិនខាន។

ក៍ប៉ុន្តែ ការចាកចេញប្រហែលជាមានច្រើនជាង ព្រោះថាក្នុងដី​ខ្លួនឯង ចាញ់ទៅហើយ ទម្រាំទៅក្រៅដីទៀត ដូចជាមិនមានសង្ឃឹមឡើយ។ ហេតុនេះហើយ Napoli នៅសល់តែពាន Serie A មួយប៉ុណ្ណោះ ដែលមិនទាន់របូត ខណ:ពួកគេកំពុងឈរកំពូលតារាងនៅឡើយ។

Loading...