ព័ត៌មានកីឡា

Ronaldo ពិតជាសាងកំណត់ត្រាមិនចេះចប់មិនចេះហើយមែន សូម្បី Lio Messi ក៍មិនទាន់ធ្វើបានដែរ

បន្ទាប់ពីការស៊ុតបញ្ចូលទី ២ គ្រាប់លើក្រុម Paris Saint Germain កាលពីយប់រំ​លងអាធ្រាត្រថ្ងៃពុធកន្លងមកនេះ កំពូលខ្សែប្រយុទ្ធដែលទទួលបានជោគជ័យ​យ៉ាង​ច្រើនបំផុតកាលពីរដូវកាលមុន Cristiano Ronaldo បានបន្តមកបង្កើតកំណត់ត្រាថ្មី ២ទៀតនៅរដូវកាលនេះ។

កំណត់ត្រាថ្មីចំនួន ២ ដែល Cristiano Ronaldo ធ្វើបានកាលពីពេលថ្មីៗនេះ ពិតជាមិនទាន់មានកីឡាករណាម្នាក់អាចធ្វើបានដូចតារាវ័យ ៣២ ឆ្នាំរូបនេះឡើយ។ ជាក់ស្តែងណាស់ Ronaldo បានក្លាយជាកីឡាករដំបូងគេបំផុតក្នុងប្រវត្តិសាស្ត្រ Champion League ដោយស៊ុតបញ្ចីលទី ក្នុងការប្រកួត ៧ ប្រកួតជាប់ៗគ្នា ពោលស៊ុតបាន ១១ គ្រាប់ ក្នុងចំណោម ៧ ប្រកួតកន្លងមកនេះ។ កំណត់ត្រាទី ២ ដែលតារាស៊ុតមិនរើសមុខរូបនេះធ្វើបាននោះ គឺការស៊ុតបាន ១០០ គ្រាប់ឲ្យក្លិប Real Madrid នៅ Champion League ដែលមានន័យថា Ronaldo លេងតែមួយក្លិបប៉ុណ្ណោះ ស៊ុតបាន ១០០ គ្រាប់ ដោយមិនគិត ១៥ គ្រាប់ផ្សេងទៀត ដែលស៊ុតបានកាលពីលេងឲ្យក្រុម​ បីសាចក្រហម Manchester United ឡើយ។

កំណត់ត្រាថ្មីទាំងពីរ នេះ គឺជាកំណត់ត្រាយ៉ាងល្អរបស់ Ronaldo នៅរដូវកាលនេះ បើទោះបីជានៅ Laliga កំពូលខ្សែប្រយុទ្ធរូបនេះ ធ្វើមិនបានល្អ​ក៍ដោយ តែនៅ Champion League វិញ ពិតជាមិនធម្មតាឡើយ។ ដូច្នេះហើយ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ថ្វីបើមានវ័យចំណាស់បន្តិចមែន តែកីឡាកររូបនេះ នៅតែអាចសាងកំណត់ត្រាបានជាច្រើនបន្តទៀត ក្នុងអាជីពបាល់​ទាត់របស់រូបគេ៕

មតិយោបល់