ព័ត៌មានកីឡា

កាំភ្លើងធំ Arsenal បាញ់ចំគោលដៅបាន ៣ គ្រាប់យប់មិញ

ក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះក្រុមម្ចាស់ផ្ទះ Oestersunds FK ក្នុងលទ្ធផល ៣ ទល់ ០ នាជំនួបជើងទី ១ ពានរង្វាន់ Europa League កាលពីយប់មិញ។

Arsenal ហាក់បីដូចជាមានសង្ឃឹមច្រើនក្នុងការឈានទៅវគ្គបន្ត ដោយប្រកួតក្រៅដីបានយក Oestersunds FK ទៅហើយ។ គ្រាប់បាល់ជ័យជម្នះរបស់ក្រុមកាំភ្លើងធំ រកបានដោយកីឡាករ Nacho Monreal នៅនាទី ១៣ នឹងបាល់ចូលទីខ្លួនឯងពីសំណាក់កីឡាករ Sotirios Papagiannopoulos (Og) ក្នុងនាទី ២៤ នឹងកីឡាករជំណាញជើងឆ្វេង Mesut Oezil នៅនាទី ៥៥ ខណដែលក្រុមម្ចាស់ផ្ទះមានឱកាសទាត់បាល់ ១១ ម៉ែត្រ នៅនាទី ៩០ តែធ្វើមិនបានសម្រេច ពីកីឡាករ Tom Pettersson ធ្វើឲ្យលទ្ធផលចប់ការប្រកួត  Arsenal យកឈ្នះ ៣ ទល់ ១ ។

គួបញ្ជាក់ថា​ ការប្រកួតជើងទី ២ នៃពានរង្វាន់ Europa League រវាងក្រុមទាំងពីរ នឹងត្រូវធ្វើឡើងនាថ្ងៃទី ២៣ ខែ កុម្ភ: ឆ្នាំ ២០១៨ ខាងមុខនេះ នាទឹកដីក្រុមកាំភ្លើងធំ វិញម្តង៕

https://www.youtube.com/watch?v=–Aam2v5Nak

មតិយោបល់