Post News Media ព័ត៌មានកីឡា បានមួយមកល្អ ច...

បានមួយមកល្អ ចង់បានមួយទៀតផង

ក្រុមហង្សក្រហម Liverpool កំពុងតែព្យាយាមនាំយកអ្នកចាំទីប្រេស៊ីល Alisson ពីក្រុមចចក Roma មួួយរូបទៀតហើយ ក្រោយពីបានមើលឃើញពីទម្រង់លេង​យ៉ាងល្អរបស់អ្នកចាំទីវ័យ ២៦ ឆ្នាំរូបនេះ។

បន្ទាប់ពីនាំយក Mohamed Salah ពី Roma កាលពីរដូវក្តៅកន្លងមកប្រកប​ដោយប្រសិទ្ធិភាព និងកំពុងតែក្លាយជាកីឡាករដែលប្រជែងស្បែកជើងមាស នៅ Premier League ក្រុម Liverpool កំពុងចង់បានកីឡាករម្នាក់ទៀត មកពី Roma ។ ក្នុងនោះដែរ បើតាមការចុះផ្សាយរបស់ Sky Sports បានឲ្យដឹងថា ក្រុមហង្សក្រហម Liverpool កំពុងតែព្យាយាមទាក់ទងក្រុម Roma ដើម្បីទិញយកអ្នកចាំទីប្រេស៊ីល Alisson ក្នុងតម្លៃ ៦២លានផោន។

ថ្វីបើ Liverpool មិនទាន់មានវិបត្តិអ្នកចាំទីក៍ដោយ ក៍ប៉ុន្តែ តាមរយ:សមត្ថភាពដ៍ល្អរបស់ Alisson បានធ្វើឲ្យ ​Liverpool ចង់បានយ៉ាងខ្លាំង ដោយត្រៀមយកមកនៅរដូវកាលក្រោយនេះ។ ក្នុងនោះដែរ លោក Klopp ជឿជាក់ថា Alissonនឹងក្លាយជា Pepe Riena កាលពី ១០ ឆ្នាំមុនដែលបានសាងភាពល្បីល្បាញឲ្យក្រុមហង្សក្រហម Liverpool ។

Loading...