ព័ត៌មានកីឡា

Morata ចង់វិលទៅរកទ្រនុំចាស់វិញ

បើទោះបីជាការផ្លាស់មកកាន់ក្រុមតោខៀវ Chelsea ទទួលបានការចាប់អារម្មណ៍​យ៉ាងច្រើនពីសំណាក់អ្នកគាំទ្រនៅ Premier League ក៍ដោយ តែខ្សែប្រយុទ្ធអេស្ប៉ាញ Alvaro Morata នៅតែចង់ត្រឡប់មកកាន់ក្លិបចាស់​របស់គេនៅអេស្ប៉ាញវិញដដែល។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា ខ្សែប្រយុទ្ធអេស្ប៉ាញ Alvaro Morata កំពុងតែចង់ត្រឡប់ទៅលេងឲ្យក្រុម​អធិរាជស Real Madrid វិញ។ បើទោះបីជា Morata បានចាកចេញពី Real Madrid មកកាន់ Stamford Bridge កាលពីរដូវក្តៅកន្លងមកក៍ដោយ តែកីឡាករអេស្ប៉ាញរូបនេះ គឺចាកចេញទាំងបង្ខំឡើយ ព្រោះថារូបគេចង់លេងឲ្យ​ក្រុម Real Madrid យ៉ាងខ្លាំង គ្រាន់តែ ក្លិបមិនផ្តល់ឱកាសឲ្យរូបគេលេងបាន​ច្រើនប៉ុណ្ណោះ។ យ៉ាងណាវិញ រដូវក្តៅខាងមុខនេះ ក្រុម Real Madrid បានត្រៀមក្នុងការរុះរើកីឡាករថ្មីទាំងតំបន់ប្រយុទ្ធ និងតំបន់កណ្តាល ខណ: Morata ជឿជាក់ថា វានឹងក្លាយជាឱកាសដ៍ល្អមួយ សម្រាប់រូបគេ ក្នុងការវិលត្រឡប់ទៅកាន់ក្លិបដែលរូបគេស្រឡាញ់ជាងេបំផុតវិញ។

ថ្វីបើ Real Madrid មិនមានគោលដៅនាំយក Alvaro Morata ក៍ដោយ តែខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះ នៅតែមានជំនឿចិត្តក្នុងការផ្លាស់ទៅកាន់ក្រុម Real Madrid វិញដដែល។

មតិយោបល់