Post News Media ព័ត៌មានកីឡា Man Utd បដិសេ...

Man Utd បដិសេធមិនលក់ Pogba ឲ្យ Real Madrid

ក្រោយពីមានពាក្យចរចាមអារាម ដែលក្រុម Real Madrid កំពុងតែត្រៀមលុយ ១២០លានផោន ក្នុងការប្រមាញ់យក Pogba នោះ នៅពេលនេះ ក្រុមបីសាចក្រហម Manchester United បានចេញមុខទាត់ចោលសំណើរ​នេះ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Manchester Evening បានឲ្យដឹងថា ក្រុមបីសាចក្រហម Manchester United គ្មានបំណងចង់លក់​ខ្សែបម្រើស្បែកខ្មៅបារាំង Paul Pogba ឲ្យក្រុម Real Madrid ឡើយ។ ប្រភពខាងលើនេះ បានឲ្យដឹងទៀតថា Pogba នឹងបន្តវត្តមាននៅ Old Trafford ជាច្រើនរដូវកាលទៀត ព្រោះថាក្លិបទិញ Pogba មកដើម្បីឈ្នះពាន ខណ: នៅពរលនេះ ក្លិបមិនទាន់ទទួលបានជោគជ័យនៅឡើយទេ។ ថ្វីបើក្លិបមិនទាន់សម្រេចបំណង តែក៍មិនបន្ទោសទៅលើកីឡាករឡើយ​ ដោយសារតែការកែប្រែស្ថានការណ៍របស់ក្លិបនៅមានរយ:ពេលខ្លី ដែលតម្រូវឲ្យក្លិបត្រូវបន្តពង្រឹងបន្ថែមទៀត។ ម្យ៉ាងវិញទៀតនោះ Pogba ជាចលករយ៉ាងសំខាន់ក្នុងការជួយក្លិបដែលមិនអាចខ្វះបាន ស្របពេលដែលការទិញកីឡាករបន្ថែមនៅរដូវកាលក្រោយនេះ ច្បាស់ជាអាចសម្រេចក្តីបំណងជាក់ជាមិនខាន។

យ៉ាងណាវិញ ក្រុមបីសាចក្រហម Manchester United ពិតជាមានគម្រោងលក់កីឡាករមួយចំនួនចេញមែន តែមិនមែន Paul Pogba ឡើយ។ ដូចនេះ Real Madrid កុំមានក្តីស្រម៉ៃក្នុងការនាំយក Paul Pogba ចេញពី Old Trafford នៅរដូវក្តៅខាងមុខនេះឡើយ។

Loading...