Post News Media ព័ត៌មានកីឡា ភ្នំពេញក្រោន ...

ភ្នំពេញក្រោន នឹងបើកទ្វារកីឡដ្ឋាន RSN ទទួលក្រុមភ្ញៀវ ២ ថ្ងៃនេះ

ក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងធ្វើការប្រកួតមិត្តភាពកម្តៅសាច់ដុំ ចំនួន ២ ប្រកួតជាមួយ ណាហ្គាវើល នាវេលាម៉ោង ៤ រសៀល នឹងជាមួយក្រុម អាស៊ីអឺរ៉ុប យូណាតធីត នាវេលាម៉ោង ៦ ល្ងាច ថ្ងៃទី ១៧ ខែ កុម្ភ: នេះ នាកីឡដ្ឋាន RSN ។

សម្រាប់ការប្រកួតជាប់ៗគ្នាក្នុងរយ:ពេលតែមួយថ្ងៃដូច្នេះ អ្នកទាំងអស់គ្នាច្បាស់ជាគិតថា “មានកំលាំងឯណាលេង” ជាការពិតណាស់ ភ្នំពេញក្រោន អាចនឹងប្រើប្រាស់កីឡាករ យុវជន មកចូលរួមប្រកួត ដើម្បីស្ទាបស្ទង់សមត្ថភាពកីឡាករវ័យក្មេងទាំងនោះ ចំពោះអ្នកមានលក្ខណ:សម្បត្តិគ្រប់គ្រាន់ នឹងដំឡើងមកឈុតធំ ក្នុងការជួយនាពានរង្វាន់សម្តេច ហ៊ុន សែន (Hun Sen Cup)។

សូមបញ្ជាក់ថា ក្នុងជំនួបមិត្តភាពមុនបើករដូវកាលថ្មីនេះ ភ្នំពេញក្រោន ធ្លាប់យកឈ្នះ អាស៊ីអឺរ៉ុប យូណាយធីត ៣ ទល់ ១ កាលពីថ្ងៃសៅរ៍ ទី ១០ នាកីឡដ្ឋាន AEU Sport Park នឹងបានយកឈ្នះ ណាហ្គាវើល ៦ ទល់ ២ កាលពីថ្ងៃទី ២៧​ ខែ មករា កន្លងទៅ៕

Loading...