ព័ត៌មានកីឡា

ក្លិបចិន ហ៊ានផ្តល់តម្លៃខ្លួនកប់ពពកដល់ Iniesta

ក្រុមបាល់ទាត់ Tianjing Quanjian បានផ្តល់តម្លៃពលកម្មប្រចាំឆ្នាំខ្ពស់មួយ ដល់ខ្សែបម្រើវ័យ ៣៣ ឆ្នាំ Andres Iniesta ប្រសិនបើកីឡាករអេស្ប៉ញរូបនេះ​យល់ព្រមផ្លាស់ទៅកាន់ប្រទេសចិននោះ។
ថ្វីបើមានវ័យចំណាស់បន្តិចមែន តែប្រជាប្រិយភាពរបស់ខ្សែបម្រើអេស្ប៉ាញរបស់​ក្រុម Barcelona កីឡាករ Andres Iniesta នៅតែទទួលបានការចាប់អារម្មណ៍​យ៉ាងខ្លាំងពីសំណាក់ក្លិបបាល់ទាត់នៅប្រទេសចិន។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា ក្រុបាល់ទាត់ Tanjing Quanjian បានផ្តល់ប្រាក់ប្រចាំឆ្នាំ ៣១លានផោនដល់ Iniesta ប្រសិនបើយល់​ព្រមផ្លាស់ទៅកាន់ប្រទេសចិននោះ។ គួរបញ្ជាក់ផងដែរថា Iniesta កំពងតែលេងឲ្យ​ក្រុមយក្សអេស្ប៉ាញ Barcelona ថ្វីបើវ័យរាងជ្រេ តែជម្រើស ១១ នាក់ដំបូងកម្រនឹងអវត្តមាន Iniesta ណាស់ បើទោះបីជាមានវត្តមាន របស់ Philippe Coutinho ក៍ដោយ។
យ៉ាងណាវិញ ក្លិបបាល់ទាត់នៅ ប្រទេសចិន ហាក់មិនខ្វល់ខ្វាយពីអាយុរបស់ Iniesta ឡើយ ដោយពួកគេចង់បាន កីឡាករអេស្ប៉ាញរូបនេះ ទៅកាន់លីគកំពូលរបស់ចិន មួយមុខតែប៉ុណ្ណោះ ហើយហ៊ានផ្តល់ប្រាក់ឈ្នួលដល់ទៅ ៣១លានផោន ក្នុង១ឆ្នាំទៀត។

មតិយោបល់