ព័ត៌មានកីឡា

Lukaku ស៊ុត២គ្រាប់ទម្លាក់ក្រុម Huddersfield Town ពី FA Cup

ក្រុមបីសាចក្រហម Manchester United ពិតជាធ្វើបានយ៉ាងល្អ ដោយបានបំបាក់ក្រុម Huddersfield Town ក្នុងលទ្ធផល ២-០ ដើម្បីឡើងទៅកាន់វគ្គបន្តទៀត នៃព្រឹត្តិការណ៍ FA Cup ។

យ៉ាងណាវិញ ២ គ្រាប់របស់ក្រុមបីសាចក្រហម Manchester United នេះដែរ​រក​បានដោយការស៊ុតបញ្ចូលទីរបស់ខ្សែប្រយុទ្ធស្បែកខ្មៅ Romelu Lukaku ទាំង ២ គ្រាប់តែម្តង។ គ្រាប់ទី ១ របស់ Lukaku រកបានតាំងពីនាទីទី ៣ ដែលជាការបញ្ជូនយ៉ាងស្អាតដោយខ្សែបម្រើអេស្ប៉ាញ Juan Mata ខណ:គ្រាប់ទី២ ស៊ុតនៅនាទីទី ៥៥ ដែលជាការបញ្ជូនពីសំណាក់កីឡាករ ឈីលី Alexis Sanchez ។

ដូច្នេះហើយ ក្រុមបីសាចក្រហម Manchester United បានបន្តឡើងទៅវគ្គបន្តទៀត នៃ FA Cup ខណ:ក្រុម Huddersfield Town ត្រូវបានជ្រុះចេញ ក្រោមស្នាដៃ Man Utd ។

https://www.youtube.com/watch?v=QNYOlx7lLv4

មតិយោបល់