ព័ត៌មានកីឡា

Barcelona បន្តកំណត់ត្រាមិនចាញ់

ការនាំមុខលើកំពូលតារាងរបស់ក្រុម Barcelona នៅតែមានគម្លាតឆ្ងាយគួរសម​ដដែល ខណ:ក្រុមមួយនេះ បានបន្តភាពមិនស្គាល់ចាញ់របស់ពួកគេទៀតនៅ​សប្តាហ៍នេះ។

ជាក់ស្តែងណាស់ ក្រុមអ្នកមានបុណ្យ Barcelona បានយកឈ្នះក្រៅដីលើក្រុម Eibar ក្នងលទ្ធផល ២-០ បន្តឈរកំពូលតារាង​ Laliga និងមិនទាន់ស្គាល់ចាញ់​នៅឡើយទេ​។ ២ គ្រាប់របស់ក្រុម Barcelona រកបានដោយខ្សែប្រយុទ្ធ​អ៊ុយរ៉ាហ្គាយ Luis Suarez នៅនាទីទី​ ១៦ និងគ្រាប់ទី ២ រកបានដោយខ្សែ​ការពារ​ស្លាបអេស្ប៉ាញ Jordi Alba នៅនាទីទី៨៨ ខណ:កីឡាករ Fabian Orellana  របស់ក្រុម Eibar ទទួលបានកាតក្រហម នៅនាទីទី ៦៦ ។

ជ័យជម្នះនេះដែរ​ បានធ្វើឲ្យក្រុម Barcelona នាំមុខលើក្រុម Atletico Madrid ចំនួន ១០ ពិន្ទុបណ្តោះអាសន្នសិន ព្រោះថា At. Madrid នៅសល់ ១ ប្រកួតក្នុងដៃ​យប់នេះ។

https://www.youtube.com/watch?v=GkhwM2wzi8Q

មតិយោបល់