ព័ត៌មានកីឡា

PSG លុត Strasbourg យ៉ាងចាស់ដៃ ក្រោយចាញ់ Real Madrid នៅ Champion League

ក្រោយពីចាញ់ក្រុម Real Madrid នៅវគ្គ ១៦ក្រុមចុងក្រោយជើងទី១ នៅ Champion League រួចមក ក្រុម Paris Saint Germain បានមកបញ្ចេញ​កំហឹងលើក្រុម Strasbourg យប់មិញនេះវិញ។

ក្នុងនោះដែរ ក្រុម Paris Saint Germain បានលុតក្រុម Strasbourg យ៉ាងចាស់ដៃក្នុងលទ្ធផល ៥-២ ដើម្បីរំសាយកំហឹងក្រោយចាញ់ក្រុម Real Madrid កាលពីថ្ងៃពុធកន្លងមក។ ៥ គ្រាប់របស់ក្រុម Paris Saint Germain រកបានដោយ កីឡាករ Julian Draxler នៅនាទីទី ១១, Neymar នៅនាទីទី ២១, Angel Di Maria នៅនាទីទី ២២, និង Edinson Cavani ស៊ុតបាន ២ គ្រាប់​នៅ​នាទីទី ៧៣ និង ៧៩។ ចំណែក្រុម Strasbourg វិញ ថ្វីបើត្រូវរងគ្រាប់ដូចទឹកបាក់​ទំនប់ក៍ដោយ តែពួកគេអាចវាយបកបានមកវិញ ២ គ្រាប់ផងដែរ ដែលជាការស៊ុត​របស់កីឡាករ Jean Aholou នៅនាទីទី ៦ និង មួយគ្រាប់ទៀតរកបានដោយកីឡាករ Stephane Bahoken នៅនាទីទី ៦៧។

ដូច្នេះហើយ ក្រុម Paris Saint Germain បានជះកំហឹងលើក្រុម Strasbourg យ៉ាងចាស់ដៃយប់មិញនេះ ក្នុងគោលបំណងគំរាមដល់ក្រុម Real Madrid ឲ្យមើលឃើញពីការស៊ីមិនប្រណី ក្នុងដីរបស់ Paris Saint Germain ដែលត្រៀមទទួល ក្រុមយក្សអេស្ប៉ាញ នៅដើមខែក្រោយនេះ៕

https://www.youtube.com/watch?v=9K7NTaXwA8w

មតិយោបល់