ព័ត៌មានកីឡា

Real Madrid សងសឹកក្រុម Real Betis បានសម្រេច

បន្ទាប់ពីយកឈ្នះក្រុម Paris Saint Germain ៣-១ កាលពីពាក់កណ្តាលសប្តាហ៍មុនកន្លងមក ក្រុមអធិរាជស Real Madrid បានបន្តទៅលុតក្រុម Real Betis ដល់ក្នុងដី ៥-៣ បន្តទៀត។

Real Madrid ពិតជាចាប់ផ្តើមលេងឡើងជើងវិញហើយ ដោយអាចសងសឹកក្រុម Real Betis បានមកវិញ ក្រោយពីការលេងនៅ Bernabeu កាលពីប៉ុន្មានខែមុន​កន្លងមកនោះ ត្រូវបានក្រុម Real Betis យកឈ្នះក្នុងលទ្ធផល ១-០។ យ៉ាងណាវិញ ការបកទៅកាន់ទឹកដីក្រុម Real Betis យប់មិញនេះ Real Madrid បានលុតវិញ ក្នុងលទ្ធផល ៥-៣ ដើម្បីបន្តតំណែងក្រុមកំពូលតារាង ទាំង ៤ នៅ Laliga ដដែល។ ៥គ្រាប់របស់ក្រុម Real Madrid រកបានដោយការទាត់របស់កីឡាករ ៤រូបផ្សេងគ្នា ដែលរួមមាន Marco Asensio នៅនាទីទី ១១ និង ៥៩, Sergio Ramos នៅនាទីទី ៥០, Cristiano Ronaldo នៅនាទីទី ៦៥ និង Karim Benzema នៅនាទីទី ៩០។ ចំណែកក្រុមម្ចាស់ផ្ទះ Real Betis វិញ អាចរកបានត្រឹម ៣គ្រាប់ប៉ុណ្ណោះ ដោយការស៊ុតរបស់កីឡាករ Aissa Mandi នៅនាទីទី៣៣, ការទាត់ចូលទីខ្លួនឯងរបស់កីឡាករ Nacho Fernandez នៅនាទីទី៣៧ និងការទាត់របស់កីឡាករ Sergio Leon នៅនាទីទី ៨៥។

ដូច្នេះហើយ ក្រុម Real Madrid ចាប់ផ្តើមលេងឡើងជើងវិញហើយ ពោលក្រោយពីឈ្នះ Paris Saint Germain ៣-១ នៅ Champion League បន្តមកលុតក្រុម Real Betis ដល់ក្នុងដី ៥-៣ ទៀត។

https://www.youtube.com/watch?v=nAnQtByFKlk

មតិយោបល់