ព័ត៌មានកីឡា

Ronaldo ធ្វើបានយ៉ាងល្អតែនៅទទួលការរិះគន់

ការស៊ុតបញ្ចូលទីក្រុម Paris Saint Germain បាន ២ គ្រាប់របស់កំពូលខ្សែ​ប្រយុទ្ធ Cristiano Ronaldo ពិតជាធ្វើឲ្យមានការស្ងោចសរសើរ ពីសមត្ថភាព​យ៉ាងល្អរបស់កីឡាកររូបនេះ ជាមួយនឹងការបង្កើតកំណត់ត្រាថ្មី២ផ្សេងទៀត នៅ Champion League ក៍ប៉ុន្តែ Ronaldo ក៍ទទួលបានការរិះគន់មកវិញផងដែរ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់កាសែត​ AS បានឲ្យដឹងថា អតីតខ្សែ​បម្រើដ៍ឆ្នើមរបស់ក្រុម Barcelona កីឡាករ Xavi Hernandez បានចេញមុខរិះ​គន់ពីលទ្ធលដែល Real Madrid បានយកឈ្នះ ៣-១ លើក្រុម Paris Saint Germain រួមទាំងគ្រាប់បាល់ ២ គ្រាប់ដែល Ronaldo ស៊ុតចូលផងដែរ។ Xavi បាននិយាយថា Real Madrid មិនសមឈ្នះ Paris Saint Germain ឡើយ តាមទម្រង់លេង Paris Saint Germain គួរតែឈ្នះការប្រកួតនេះ។

ម្យ៉ាងវិញទៀត បើក្រឡេកមើលគ្រាប់បាល់របស់ Ronaldo វិញ មិនសមកើតឡើងឡើយ ដែលគ្រាប់ទី ១ ជាការស៊ុតបាល់ ១១ ម៉ែត្រ និងគ្រាប់បាល់ទី ២ ប្រើជង្គង់នៅពេលដែលបាល់ឡងពីដៃអ្នកចាំទីមក។ Xavi បានឲ្យដឹងទៀតថា Ronaldo ចេះចាំតែធ្វើស៊ូមួយមុខប៉ុណ្ណោះ ខណ:ការប្រកួត​នេះ Neymar ធ្វើបានល្អជាងច្រើនណាស់ បើទោះបីជាមិនអាចរកគ្រាប់បាល់បាន បញ្ជូនបាល់ឲ្យមិត្តរួមក្រុមទាត់មិនចូលក្តី តែ Neymar បានបង្ហាញនូវទម្រង់លេង​ល្អជាង Ronaldo ឆ្ងាយណាស់។

អ្វីដែលសំខាន់នោះគឺ Xavi នៅតែមិនពេញចិត្ត​ចំពោះលទ្ធផលដែលក្រុម Real Madrid យកឈ្នះ Paris Saint Germain ឡើយ ហើយ Xavi ជឿជាក់ថា នៅទឹកដីបារាំងវិញ Real Madrid នឹងទទួលមេរៀនថ្មីមួយយ៉ាងឈឺចាប់ពីសំណាក់ក្រុម Paris Saint Germain ។

មតិយោបល់