ព័ត៌មានកីឡា

Real Madrid បង្កើតកំណត់ត្រាថ្មីមួយទៀតនៅ Laliga

ការបង្កើតកំណត់ត្រា នៅ Champion League កាលពីឆ្នាំមុន នៅមិនទាន់ចប់​ឡើយសម្រាប់ក្រុម Real Madrid ដែលបន្តមកបង្កើតកំណត់ត្រាថ្មីមួយទៀត នៅ ក្របខ័ណ្ឌកំពូលអេស្ប៉ាញ Laliga ទៀត។

ជាក់ស្តែងណាស់ ការលុតក្រុម Real Betis យប់មិញនេះ ដោយលទ្ធផល ៥-៣ នេះដែរ បានធ្វើឲ្យក្រុម Real Madrid ក្លាយជាក្រុមដំបូងគេបំផុតដែលអាចរក​គ្រាប់​​បាល់បានរហូតដល់ទៅ ៦០០០ គ្រាប់ ដំបូងគេបំផុតនៅ Laliga ។ បើទោះបីជារដូវកលនេះ Real Madrid ធ្លាក់ទម្រង់លេងកាលពីដើមរដូវកាល​កន្លងមកក៍ដោយ តែក្រុមអធិរាជស មួយនេះ បានចាប់ផ្តើមលេចធ្លោឡើងវិញ​ហើយ ក្រោយពីការប្រកួតឈ្នះផ្ទួនៗ នា ២ ប្រកួតចុងក្រោយនេះ។

ក្នុងនោះដែរ កីឡាករដែលស៊ុតឲ្យក្រុម Real Madrid នូវគ្រាប់បាល់ទី ៦០០០ នោះ គឺខ្សែបម្រើវ័យក្មេងអេស្ប៉ាញ Marco Asensio ដែលស៊ុតគ្រាប់ទី ២ របស់គេក្នុងការប្រកួតនេះ ខណ: Cristiano Ronaldo ស៊ុតគ្រាប់ទី ៦០០១ និង Karim Benzema ស៊ុតគ្រាប់ទី ៦០០២ ឲ្យ Real Madrid ។ យ៉ាងណាវិញ Real Madrid បានក្លាយជាក្រុមដំបូងគេ ដែលស៊ុតបានច្រើនជាង ៦០០០ គ្រាប់ នៅ Laliga ដែលមិនទាន់មានក្រុមណាមួយអាចធ្វើបាននៅឡើយទេ។

គួរបញ្ជាក់ផងដែរថា រដូវកាលនេះ Real Madrid ឈរនៅចំណាត់ថ្នាក់លេខ ៤ ក្នុងតារាង Laliga ដោយតាមពីក្រោយក្រុមកំពូលតារាង Barcelona ១៧ ពិន្ទុ តែមាន ១ ប្រកួតក្នុងដៃ។

មតិយោបល់