ព័ត៌មានកីឡា

Johor Darul Ta’zim បញ្ជូនកីឡាករវ័យក្មេងពីរនាក់ទៅកាន់ព័រទុយហ្គាល់

ក្លិបបាល់ទាត់ Johor Darul Ta’zim (JDT) នៃក្របខ័ណ្ឌកំពូលរបសើម៉ាឡេសុី បានប្រកាសថាកីឡាករវ័យក្មេងពីរនាក់ត្រូវបានបញ្ជូនទៅកាន់ប្រទេសព័រទុយហ្គាល់ ដើម្បីពង្រឹងជំនាញសមត្ថភាពបន្ថែម។

កីឡាករដែលត្រូវបានបញ្ជូនទៅរួមមាន Syamer Kutty Abba និង Dominic Tan ដែលបានរួមរស់ជាមួយក្រុម JDT ត្រូវបានក្លិប Vilaverdens ក្នុងក្របខ័ណ្ឌលំដាប់ទី ៤ របស់ប្រទេសព័រទុយហ្គាល់ ខ្ចីជើង កាលពីពេលថ្មីៗនេះ។ JDT បានព្រមព្រៀងផ្តល់លក្ខខ័ណ្ឌខ្ចីជើងកីឡាករ Syamer Kutty Abba និង Dominic Tan ទៅកាន់ក្លិប Vilaverdense រយ:ពេលមួយឆ្នាំ។ អ្នកតំណាងម្នាក់បានប្រាប់វេបសាយផ្លូវការរបស់ក្លិបថា៖ “ពួកគេទាំងពីរត្រូវបានរំពឹងថានឹងទទួលបាននូវបទពិសោធនិងនាំមកនូវលទ្ធផលវិជ្ជមានដល់ក្រុមជម្រើសជាតិក៏ដូចជាក្រុមរបស់ពួកគេផងដែរ” ។

ខ្សែប្រយុទ្ធ Kutty គឺជាផ្នែកមួយនៃក្រុមជម្រើសជាតិម៉ាឡេស៊ី ដែលបានឈ្នះមេដាយប្រាក់នៅក្នុងការប្រកួតស៊ីហ្គេមឆ្នាំ ២០១៧ ខណ:ពេលដែល Tan ក៏បានចូលរួមក្នុងការប្រកួតនោះដូចគ្នា៕

Dominic Tan Syamer Kutty Abba

មតិយោបល់