ព័ត៌មានកីឡា

ត្រកូល Milan ទាំងពីរ ចង់បានអតីតខ្សែប្រយុទ្ធរបស់ខ្លួន​ត្រឡប់មកវិញ

ក្រុមយក្សអ៊ីតាលីទាំង២ដែលនៅជាប់របងខាងគ្នា Inter Milan និង AC Milan កំពុងតែប្រជែងគ្នានាំយកអតីត​ខ្សែប្រយុទ្ធស្បែកខ្មៅ របស់ពួកគេត្រឡប់មកវិញ។​​​​​​​​​​

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា ក្រុម Inter Milan និងក្រុម AC Milan ចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធកំពូលឆេវឆាវ Mario Balotelli ត្រឡប់មកវិញ។ ការចាកចេញទៅកាន់ League1 ក្នុងការលេងឲ្យក្រុម Nice កន្លងមកនេះ បានបង្ហាញឲ្យឃើញពីសក្តានុពលនៅតំបន់ប្រយុទ្ធរបស់ Mario Balotelli មិនចាញ់កាលពីមុនឡើយ។

ថ្វីបើ Balotelli លេងរាងកាច និងតែងតែបង្កជម្លោះ ក្នុងការប្រកួតក៍ដោយ តែខ្សែប្រយុទ្ធស្បែកខ្មៅរូបនេះ មានមាឌរឹងមាំ កម្លាំងជើងខ្លាំង និងពូកែក្នុងការរកគ្រាប់​បាល់បញ្ចូលទី។ ក្នុងនោះដែរ ការទៅលេងឲ្យក្រុម Nice កីឡាករអ៊ីតាលី រូបនេះ ធ្វើបានល្អណាស់ ដោយតែងតែរកគ្រាប់បាល់ឲ្យក្លិបបារាំងមួយនេះ ជានិច្ច។

យ៉ាងណាវិញ រវាងក្រុម Inter Milan និង AC Milan នឹងដណ្តើមគ្នា នាំយក Mario Balotelli មកកាន់អ៊ីតាលីវិញ នៅរដូវកាលក្រោយនេះ ដើម្បីយកទៅពង្រឹងតំបន់ប្រយុទ្ធរបស់ក្រុមទាំងពីរ។

មតិយោបល់