ព័ត៌មានកីឡា

ខ្លាំងៗ Man City មករបូតពាន FA Cup ក្រោមថ្វីជើងក្រុមនៅក្របខ័ណ្ឌលំដាប់ទី៣

ក្រុមដែលលេងល្អដូចផ្កាក្នុងរដូវកាលនេះ នៅក្របខ័ណ្ឌកំពូល English Premier League និង Champion League មេឃខៀវ Manchester City បានមករបូតពាន FA Cup មួយទៀតហើយ ក្រោយពី Carabao Cup ដោយចាញ់ក្រុម Wigan Athletic ដែលកំពុងក្របអាជីពនៅក្របខ័ណ្ឌលំដាប់ទី ៣ (League One) របស់អង់គ្លេស ក្នុងលទ្ធផល ១-០ យប់មិញនេះ។

នេះគឺជារឿងដ៍ភ្ញាក់ផ្អើលមួយដែលក្រុមកំពូលតារាង Premier League ពោរពេញទៅដោយកីឡាករឆ្នើមៗ Manchester City បានជ្រុះចេញពីពាន​រង្វាន់ FA Cup ក្រោមស្នាដៃក្រុម Wigan ។ ១ គ្រាប់របស់ក្រុម Wigan រកបានដោយ​កីឡាករ Will Grigg នៅនាទីទី ៧៩ ស្របពេលដែលក្រុម Manchester City ទទួលបានកាតក្រហមម្នាក់ គឺកីឡាករ Fabian Delph តាំងពីនាទីទី ៤៥ ។ យ៉ាងណាក៍ដោយ ការបរាជ័យនេះ បានធ្វើឲ្យក្រុម Manchester City រងភាពអាម៉ាស់យ៉ាងខ្លាំង ព្រោះថាសូម្បីការលេងនៅ Premier League មានតែហង្សក្រហម Liverpool មួយប៉ុណ្ណោះដែលអាចយកឈ្នះ Manchester City បាន ខណ: Man Utd, Chelsea, Arsenal, Tottenham សុទ្ធសឹងរង​បរាជ័យក្រោមស្នាដៃ Man City ។

ដូច្នេះហើយ ការជ្រុះចេញពី FA Cup នេះ បានធ្វើឲ្យ Man City នៅសល់ឱកាសពាន ២ ទៀតប៉ុណ្ណោះ គឺ Premier League និង Champion League ខណ: FA Cup បានរបូតបាត់អស់ហើយ។

//www.youtube.com/watch?v=oF9pT9rPLFQ

មតិយោបល់