Post News Media ព័ត៌មានកីឡា Marc-Andre te...

Marc-Andre ter Stegen៖ Neymar ជាកីឡាករសំខាន់របស់ Barcelona តែក្រោយពេលចាកចេញ…

អ្នកចាំទីអាឡឺម៉ង់ Marc-Andre ter Stegen កំពុងប្រកបអាជីពឲ្យក្រុម Barcelona បាននិយាយពាក់​ព័ន្ធនឹងអតីតមិត្តរួមមិត្តក្រុមរបស់គេ គឺកីឡាករកំពុងល្បី​ល្បាញ Neymar ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Express News បានឲ្យដឹងថា Marc-Andre ter Stegen បាននិយាយពីក្រុម Barcelona មុន និងក្រោយការចាក​ចេញរបស់ខ្សែប្រយុទ្ធប្រេស៊ីល Neymar ។ អ្នកចាំទីដៃស្អិតរូបនេះ បាននិយាយថា Neymar ពិតជា​កីឡាករសំខាន់ខ្លាំងណាស់ សម្រាប់ក្រុម Barcelona ចាប់តាំងពីរូបគេមកកាន់​ Barcelona រូបគេបានជួយក្លិប​ឲ្យទទួលបានជោគជ័យច្រើន ទាំងការស៊ុតបញ្ចូលទី, ការអូសបាល់កាឡុកក្នុងទីលាន និងអ្វី​ដែលមិនភ្លេចនោះ គឺគ្រាប់បាល់ដែល Neymar ជួយ Barcelona ឈ្នះ Champion League កាលពីឆ្នាំ ២០១៥ លើក្រុមសេះបង្កង់ Juventus ។

យ៉ាងណាវិញ Marc-Andre ter Stegen បាននិយាយបន្ថែមទៀតថា នៅក្រោយការចាកចេញរបស់ Neymar ដំបងឡើយយើងគិតថា​ ក្លិបអាចនឹងរងវិបត្តិខ្លះ ក៍ប៉ុន្តែ ផ្ទុយទៅវិញ វាមិនមែនបែបនេះឡើយ។ ក្រុម Barcelona កាន់តែខ្លាំង ក្រោយការចាកចេញរបស់​ Neymar ជាក់ស្តែង ដូចជាការប្រកួតនៅ Laliga នាពេលនេះ Barcelona មិនទាន់ស្គាល់ការបរាជ័យម្តង​ណាឡើយ រួមទាំងការឈានដល់វគ្គផ្តាច់ព្រ័ត្រ Copa dey Rey ផងដែរ។

ដូច្នេះហើយ Marc-Andre ter Stegen ហាក់ពេញចិត្តចំពោះការចាកចេញរបស់ Neymar ទៅកាន់ Paris Saint Germain ដែលធ្វើឲ្យ Barcelona កាន់តែលេងខ្លាំងជាងមុនវិញ។

Loading...