ព័ត៌មានកីឡា

Diego Tardelli សង្ឃឹមថានឹងបន្តកិច្ចសន្យាថ្មីជាមួយ Shandong Luneng

ខ្សែប្រយុទ្ធ Diego Tardelli របស់ក្លិប Shandong Luneng បានបង្ហាញពីបំណងប្រាថ្នាចង់ពង្រីកកិច្ចសន្យារបស់គាត់ជាមួយនឹងក្លិបនៃក្របខ័ណ្ឌ Chinese Super League ។

របាយការណ៍ពីប្រេស៊ីលបាននិយាយថា Corinthians បានសម្តែងការចាប់អារម្មណ៍ទៅលើការចុះហត្ថលេខាលើកីឡាករ Tardelli ប៉ុន្តែខ្សែប្រយុទ្ធប្រេស៊ីលរូបនេះបានបដិសេធការរំពឹងទុកនេះ។ បើតាមព័ត៍មាន Xinhua News បានចុះផ្សាយអំពីសម្តី កីឡាករ Tardelli បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “គ្រួសារខ្ញុំនិងខ្ញុំសប្បាយរីករាយ ហើយបានសម្របខ្លួនបានយ៉ាងល្អនៅទីនេះ។ បំណងរបស់យើងគឺនៅតែមាន “។

លោក Tardelli បានបន្តនិយាយថា៖ “ខ្ញុំមានកិត្តិយសណាស់ដែលបានភ្ជាប់ឈ្មោះរបស់ខ្ញុំជាមួយនឹងក្លិបប្រេស៊ីលដ៏សំខាន់មួយដូចជាក្រុម Corinthians ជាដើម ប៉ុន្តែគ្មានការចរចាជាមួយក្រុមណាទេ” ។ “ខ្ញុំមានកិច្ចសន្យាហើយបំណងរបស់ខ្ញុំគឺចង់បន្តកិច្ចព្រមព្រៀងជាមួយ Shandong Luneng បន្តទៀត” ។

កីឡាករបរសុីល បានចំណាយពេល ៣ រដូវកាលជាមួយនឹង Shandong Luneng នឹងស៊ុតបញ្ចូលទី ៣១ គ្រាប់ក្នុងការបង្ហាញខ្លួន ៦៩ ប្រកួត។ ការសម្តែងដ៏គួរឲ្យចាប់អារម្មណ៍របស់គាត់កាលពីរដូវកាលមុនបានធ្វើឱ្យគាត់ត្រូវបានកោះហៅឱ្យចូលរួមក្នុងក្រុមជម្រើសជាតិប្រេស៊ីល សម្រាប់ការប្រកួតជម្រុះ World Cup ប្រឆាំងនឹង បូលីវី និង ឈីលី កាលពីខែតុលា៕

មតិយោបល់