ព័ត៌មានកីឡា

ចុងសប្តាហ៍នេះ ភ្នំពេញក្រោន ត្រូវទទួលស្វាគមន៍ វេស្ទើនភ្នំពេញ

ក្រុមបាល់ទាត់ ភ្នំពេញក្រោន បានណាត់ វេស្ទើនភ្នំពេញ ដើម្បីធ្វើការប្រកួតមិត្តភាពកម្តៅសាច់ដុំ ត្រៀមការប្រកួតក្របខ័ណ្ឌលំដាប់កំពូលរបស់កម្ពុជា មកដល់នាដើមខែមិនាខាងមុខនេះ។

ក្នុងជំនួបមិត្តភាពនេះ នឹងត្រូវធ្វើឡើងនាកីឡដ្ឋាន RSN នៅវេលាម៉ោង ៦:០០ នាទីល្ងាច ថ្ងៃ សៅរ៍ ទី ២៤ ខែ កុម្ភ: ឆ្នាំ ២០១៨ ដើម្បីសាកល្បងសមត្ថភាពកីឡាករដែលបានចុះកិច្ចសន្យាថ្មីៗ ជាមួយកីឡាករចាស់។

សូមបញ្ជាក់ ថ្ងៃបើកឆាកនៃក្របខ័ណ្ឌកំពូលកម្ពុជា រដូវកាល ២០១៨ ភ្នំពេញក្រោន នឹងត្រូវទទួលស្វាគមន៍ភ្ញៀវ សូលទីឡូអង្គរ ដែលជាសមាជិកថ្មី នៅថ្ងៃទី ០៣​ ខែ មិនា ឆ្នាំ ២០១៨ លើកីឡដ្ឋាន RSN៕

មតិយោបល់