ព័ត៌មានកីឡា

ទីបំផុត! វិសាខា នៅតែមិនស្គាល់ចាញ់ ក្រោយបំបាក់ ព្រះខ័នរាជស្វាយរៀង

ក្រុមបាល់ទាត់ចំណូលថ្មី នៃក្របខ័ណ្ឌកំពូលកម្ពុជា វិសាខា បានយកឈ្នះក្រុមជើងឯកពានរង្វាន់សម្តេច ព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ៥ ទល់ ១ មុននេះបន្តិច ក្នុងជំនួបមិត្តភាព ត្រៀមរដូវកាលថ្មី ២០១៨ នាទីលានបុរី ប៉ែង ហ៊ួត (បឹងស្នោ)។

សូមរំលឹកថា ក្រុមចំណូលថ្មីនេះ នៅមិនទាន់ស្គាល់បរាជ័យឡើយ ក្នុងការប្រកួតមិត្តភាពត្រៀមរដូវកាល ២០១៨ ពោលគឺ ឈ្នះ អាសុីអឺរ៉ុបយូណាយធីត ២-០ បន្តឈ្នះ អគ្គិសនីកម្ពុជា ៣-០ ហើយឈ្នះ Trat fc (ថៃ) ២-០ ស្របពេលដែលស្មើជាមួយ Chanthaburi FC ២-២ នឹងបានឈ្នះ ជម្រើសខេត្តកោះកុង ៣-២ បន្តឈ្នះ អង្គរថាយហ្គឺរ ៣-០ ហើយចុងក្រោយឈ្នះ ព្រះខ័នរាជស្វាយរៀង ៥-១ ។

សូមបញ្ជាក់ថា រាល់ជំនួបមិត្តភាពរបស់ ក្រុមដែលទើបឡើងមកក្របខ័ណ្ឌកំពូលកម្ពុជានេះ សុទ្ធតែធ្វើឡើងនាក្រៅទឹកដីទាំងអស់៕

មតិយោបល់