ព័ត៌មានកីឡា

Lionel Messi បំបែកកំណត់ត្រា ទាត់បញ្ចូលទីលើក្រុមតោខៀវ Chelsea

បន្ទាប់ពីបញ្ចប់ការប្រកួតនៅលើទឹកដី Stamford Bridge ដោយលទ្ធផលស្មើគ្នា ១-១ រួចមក ខ្សែប្រយុទ្ធដ៍ឆ្នើមរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន កីឡាករ Lionel Messi បានបង្កើតកំណត់ត្រាថ្មី របស់រូបគេ ដោយអាចរកគ្រាប់បាល់ដំបូងក្នុងការប្រកួតជាមួយក្រុមតោខៀវ Chelsea ។

លទ្ធផល ១-១ នេះ ពិតជាប្រសើរខ្លាំងណាស់ សម្រាប់ក្រុម Barcelona ក្នុងការបកត្រឡប់ទៅកាន់ទឹកដីរបស់ពួកគេវិញ នៅការប្រកួតជើងទី២ ចុងខែក្រោយនេះ។ ក្រុមម្ចាស់ផ្ទះ តោខៀវ Chelsea អាចរកគ្រាប់បាល់នាំមុខមុន នៅនាទីទី ៦២ ដោយការទាត់បញ្ចូលទីរបស់កីឡាករប្រេស៊ីល Willian ជាហេតុធ្វើឲ្យ Chelsea មានក្តីសង្ឃឹមយ៉ាងខ្លាំង។ យ៉ាងណាវិញ ការភ្លាត់ស្នៀតរបស់ខ្សែការពារក្រុម Chelsea បានធ្វើឲ្យ Lionel Messi បង្កើតកំណត់ត្រាថ្មី ដោយអាចរកគ្រាប់បាល់បញ្ចូលទីដំបូងបំផុតរបស់គេលើ​ក្រុម​ Chelsea ក្រោយពីការបញ្ជូនបាល់យ៉ាងស្អាត ពីសំណាក់កីឡាករ​ Andres Ineista នៅនាទីទី ៧៥ ។

គួរបញ្ជាក់ផងដែរថា​ Lionel Messi បង្ហាញខ្លួន ក្នុងជំនួបជាមួយ Chelsea ៩លើកមកហើយ ដែលនេះ គឺជាគ្រាប់បាល់ដំបូងហើយ ដែលតារាបាល់ទាត់ដ៍ឆ្នើម ពោរពេញទៅដោយប្រជា​ប្រិយភាពរូបនេះ អាចស៊ុតបញ្ចូលទីក្រុមតោខៀវ Chelsea បាន។

https://www.youtube.com/watch?v=42gEuv-K0fs

មតិយោបល់