ព័ត៌មានកីឡា

Bayern Munich លុតមិនសំចៃ

ក្រៅពីការប្រកួតដ៍ជក់ចិត្តរវាងក្រុមតោខៀវ Chelsea និងក្រុម Barcelona ដែលបញ្ចប់លទ្ធផលស្មើគ្នា ១-១ ក្រឡេកមកមើលក្រុម Bayern Munich វិញ បែរជាមិនទុកមុខឲ្យក្រុម Besiktas ឡើយ ដោយបំបាក់យ៉ាងចាស់ដៃក្នុងលទ្ធផល ៥-០។

ជាក់ស្តែងណាស់ ការធ្វើស៊ី មិនសំចៃដៃរហូតដល់ទៅ​ ៥គ្រាប់របស់ក្រុម Bayern Munich នេះដែរ​ បានបង្ហាញឲ្យឃើញពី ការឡើងទៅកាន់វគ្គបន្ទាប់ ទៀតយ៉ាងងាយស្រួលបំផុត បើទោះបីជាជើងទី ២ ត្រូវផ្លាស់ទៅលេងនៅទឹកដីតួគី របស់ក្រុម Besiktas ក៍ដោយ។ ៥គ្រាប់របស់ក្រុម Bayern Munich រកបានដោយ កីឡាករ Thomas Mueller ២ គ្រាប់ស៊ុតបាននៅនាទីទី ៤៣ និង ៦៦, Kingsley Coman នៅនាទីទី ៥៣ និងខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski ២ គ្រាប់ស៊ុតបានសម្រេចនៅនាទីទី ៧៩ និង ៨៨ ខណ:ក្រុម Besiktas វិញមិនត្រឹមតែមិនអាចរកគ្រាប់បាល់បានឡើយ កីឡាករមួយរូបរបស់​ក្លិបតួគីមួយនេះ គឺកីឡាករ Domagoj Vida ទទួលបានកាតក្រហម តាំងពីនាទីទី ១៦ មកម្លេះ។

ហេតុនេះហើយ ក្រុម Bayern Munich បានសម្លឹងឃើញកៅអី វគ្គ៨ក្រុមចុងក្រោយហើយ ខណ:ការធ្វើដំណើរទៅកាន់ទឹកដីក្រុម Besiktas នៅចុងខែក្រោយនេះ Bayern Munich មានទុន ៥ គ្រាប់ក្នុងដៃរួចស្រេចទៅហើយ។

https://www.youtube.com/watch?v=R3GqxOvA0Rk

មតិយោបល់