ព័ត៌មានកីឡា

ព្រះខ័នរាជស្វាយរៀង បន្តប្រកួតមិត្តភាពជាមួយក្លិបចំណូលថ្មី រសៀលនេះ

ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានណាត់ សូលទីឡូអង្គរ ប្រកួតមិត្តភាពកម្តៅសាច់ដុំ នាវេលាម៉ោង ៣:៣០ នាទីរសៀលនេះ នាកីឡដ្ឋាន EDC ដើម្បីត្រៀមខ្លួនសម្រាប់រដូវកាលថ្មី ២០១៨ ក៏ដូចជាសាកល្បងសមត្ថភាពកីឡាករ។

កាលពីម្សិលមិញ ក្រុមជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន (Hun Sen Cup 2017) បានទទួលរងបរាជ័យ ក្រោមថ្វីជើងក្រុមដែលទើបឡើងមកក្របខ័ណ្ឌកំពូលកម្ពុជា វិសាខា យ៉ាងចាស់ដៃ ៥ ទល់ ១ មកហើយ រង់ចាំមើលថា រសៀលនេះ ប៉ះជាមួយក្រុមចំណូលថ្វីដូចគ្នា តើលទ្ធផលទៅជាយ៉ាងណា ចាំតាមដានទាំងអសគ្នា។

សូមបញ្ជាក់ផងដែរថា ក្នុងជំនួបមិត្តភាពនេះមិនមានលក់សំបុត្រអ្វីឡើយ ដូច្នេះបងប្អូនអ្នកស្នេហាវិស័យកីឡាករបាល់ទាត់ទាំងអស់អាចចូលរួមទស្សនាដោយសេរី៕

មតិយោបល់