ព័ត៌មានកីឡា

ការប្រកួតក្នុងសាលថ្នាក់ជាតិ នឹងចាប់ផ្តើមនាដើមខែមិនានេះ

ការប្រកួតក្នុងសាលថ្នាក់ជាតិ CLEAR ២០១៨​ (CLEAR National Futsal League 2018) លើកដំបូងរបស់កម្ពុជា ដែលបង្កើតជាក្របខ័ណ្ឌ នៅរដូវកាល ២០១៨ នេះ ខណ:ដែលទីតាំងរៀបចំប្រកួតក្នុងមជ្ឈមណ្ឌលកីឡា The Blue។

នេះជាលើកដំបូង ដែលសហព័ន្ធបាល់ទាត់កម្ពុជា បង្កើតពានរង្វាន់បាល់ទាត់ក្នុងសាលលក្ខណ:ក្របខ័ណ្ឌ (League) ខណ:ដែលកាលពីឆ្នាំ ២០១៧ ក៏មានការប្រកួតក្នុងសាលនេះដែរ តែមិនមែនក្របខ័ណ្ឌឡើយ។ ហើយកាលពីឆ្នាំ ២០១៧ ក្រុមជើងឯកបានទៅលើ UYFC Komchaymear បន្ទាប់ពីបានយកឈ្នះ Ov Mal FC ដោយលទ្ធផល ១០ ទល់ ៦ ក្នុងវគ្គផ្តាច់ព្រ័ត្រ។

កាលពីឆ្នាំ ២០១៧ មានក្រុមចូលរួមចំនួន ២០ ដែលចែកជា ៤ ពូល ក្នុងមួយពូលមាន ៥ ក្រុម តែនៅរដូវកាលថ្មីនេះ គឺយកតែ ១០ ក្រុមប៉ុណ្ពោះ ដើម្បីធ្វើការប្រកួត ហើយក្រុមទាំង ១០ នេះគឺជា ក្រុមដែលបានឆ្លងផុតវគ្គចែកពូលកាលពីឆ្នាំចាស់ ។

សម្រាប់ការប្រកួត នឹងត្រូវចាប់ផ្តើម នៅថ្ងៃទី ០៣ ខែ មិនា ឆ្នាំ ២០១៨ ហើយមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ MyTV ផងដែរ៕

(ឆ្នាំ ២០១៧)

មតិយោបល់