ព័ត៌មានកីឡា

Conte៖ ការលេងស្មើ Barcelona គឺជារឿងមិនសមហេតុផលឡើយ

ក្រោយពីបញ្ចប់ការប្រកួតក្នុងទឹកដីខ្លួនឯង ដោយលេងបានត្រឹមស្មើ​១-១ លោក Antonio Conte ហាក់មិនសប្បាយចិត្តចំពោះលទ្ធផលនេះឡើយ ខណ:លោក​ជឿជាក់ថា Chelea គឺជាអ្នកឈ្នះការប្រកួតនេះ។

ក្នុងកិច្ចសម្ភាសន៍ ក្រោយចប់ការប្រកួត លោក Antonio Conte គ្រូបង្វឹកក្រុមតោ​ខៀវ Chelsea បានប្រាប់ ESPN ថា ក្រុមរបស់លោក គួរតែឈ្នះការប្រកួតនេះ លទ្ធផល ១-១ គឺជារឿងមិនគួរឲ្យកើតឡើងឡើយ។ លោក Conte បានឲ្យដឹងបន្ថែមទៀតថា យើងធ្វើបានយ៉ាងល្អ ទាំងការការពារ និងការវាយបក ទៅលើគូប្រកួត ជាពិសេសគឺការរារាំង មិនឲ្យកីឡាករសំខាន់ៗដូចជា Lionel Messi និង Luis Suarez ជាដើមមានការស៊ុតសម្រុកមកកាន់ទីរបស់ពួកយើង។

ការស៊ុត១គ្រាប់របស់ Willian គឺជាក្តីសង្ឃឹមមួយសម្រាប់ពួកយើង ក្នុងការបោះជំហានទៅកាន់ទឹកដីរបស់ក្រុម Barcelona វិញ ក៍ប៉ុន្តែ ការភ្លាត់ស្នៀត​របស់ Marcos Alonso ដែលបោះបាល់មិនយល់ចិត្តគ្នា នៅមុខទីខ្លួនឯង បានក្លាយជាឱកាសមួយឲ្យក្រុម Barcelona តាមស្មើមកវិញបាន។ លោក Conte បានឲ្យដឹងទៀតថា យើងពិតជាសោកស្តាយ ចំពោះគ្រាប់បាល់ ២គ្រាប់នៅតង់ទី១ ដែល Willian ទាត់ទៅប៉ះនឹងបង្គោលទីទាំងសងខាង រួមនឹងឱកាស ២លើករបស់ Hazard ២លើកផ្សេងទៀត ដែលធ្វើមិនបានសម្រេច។

គួរបញ្ជាក់ផងដែរថា ក្រុម Barcelona ធ្វើការគ្រប់គ្រងបាល់ប្រមាណជា ៧០% ព្រមទាំងមានការវាយលុកយ៉ាងខ្លាំងក្លាលើ​ក្រុម Chelsea ក៍ប៉ុន្តែបើនិយាយពីឱកាសរកគ្រាប់បាល់បញ្ចូលទីវិញ ឃើញថា​ក្រុមតោខៀវ Chelsea មានឱកាសច្រើនជាង តាមរយ:ទម្រង់លេងការពារច្រើន និងវាយបកយាងរហ័សរបស់លោក Antonio Conte ។

មតិយោបល់