ព័ត៌មានកីឡា

Asensio ទទួលការចាប់អារម្មណ៍ពីក្លិបធំ ៥ តែលោក Perez មិនទាន់បើកផ្លូវ

ប្រជាប្រិយភាព របស់ខ្សែបម្រើប្រយុទ្ធវ័យក្មេងអេស្ប៉ាញ Marco Asensio កំពុងតែកក្រើកយ៉ាងខ្លាំងរហូតដល់​ថ្នាក់មានក្លិបបាល់ទាត់ធំៗ ចំនួន ៥ កំពុងតែចង់បាន​កីឡាកររូបនេះ ទៅលេងនៅក្លិបរបស់ពួកគេ នៅរដូវកាល​ក្រោយនេះ។

ក្នុងនោះដែរ បើតាមការចុះផ្សាយរបស់ Diario Gol ពីប្រទេសអេស្ប៉ាញ បានឲ្យដឹងថា Marco Asensio កំពុងក្លាយជាចំណុចប្រសព្វនៃការប្រជែងគ្នា រវាងក្លិបធំៗ ចំនួន ៥នៅអឺរ៉ុប។ ក្លិបទាំង៥ ដែលចង់បាន Asensio នោះរួមមានដូចជា ក្រុមតោខៀវ Chelsea, ក្រុមហង្សក្រហម Liverpool, ក្រុមកាំភ្លើងធំ Arsenal, ក្រុមសេះបង្កង់ Juventus និងក្រុមជើងឯកអាឡឺម៉ង់ Bayern Munich ។ យ៉ាងណាវិញ ប្រភពខាងលើដដែលនេះ បានឲ្យដឹងបន្ថែមទៀតថា ថ្វីបើ Asensio ទទួលការចាប់អារម្មណ៍ពីសំណាក់ក្លិបធំៗក៍​ដោយ តែបើក្រឡេកទៅកាន់លោក Florentino Perez វិញ ហាក់មិនទាន់យល់ព្រមលក់កីឡាករវ័យក្មេង​អេស្ប៉ាញរូបនេះឡើយ ដោយប្រធានក្លិប Real Madrid រូបនេះ ពេញចិត្តសមត្ថភាពរបស់ Asensio យ៉ាងខ្លាំង។

ដូច្នេះហើយ បើទោះបីជា ក្រុម Chelsea, Liverpool, Arsenal, Juventus និង Bayern Munich ព្យាយាម​ប្រជែងយ៉ាងណា ក៍ក្រុម Real Madrid មិនយល់ព្រមលក់ Marco Asensio ដែរ ខណ:តាមការទម្លាយឲ្យដឹង តម្លៃខ្លួន មិនក្រោម ១៥០ លានអឺរ៉ូឡើយ។

មតិយោបល់