ព័ត៌មានកីឡា

Man Utd ចង់បាន Kroos ជំនួសតំណែង Michael Carrick

ក្រុមបីសាចក្រហម Manchester United បានសម្លឹងឃើញ ខ្សែបម្រើអាឡឺម៉ង់ របស់ក្រុម Real Madrid គឺកីឡាករ Toni Kroos ដើម្បីយកទៅជំនួសតំណែង Michael Carrick ដែលត្រៀមចូលនិវត្តន៍ នៅរដូវកាលក្រោយនេះ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Independent បានឲ្យដឹងថា Man Utd នឹងទិញ Toni Kroos ឲ្យបាននៅរដូវក្តៅខាងមុខនេះ។ ការទិញ Toni Kroos នេះដែរ Man Utd មានបំណងយកទៅជំនួសតំណែងរបស់ Michael Carrick ដែលបញ្ចប់អាជីពបាល់ទាត់នៅបញ្ចប់រដូវកាល​នេះ។ ថ្វីបើ Carrick មិនសូវបង្ហាញវត្តមាន ក្នុងរដូវកាលនេះក៍ដោយ ក្រោយពីញ៉ាំញីដោយសាររបួស តែ Man Utd ត្រូវតែរកអ្នកជំនួសតំណែងរបស់គាត់។ ក្នុងនោះដែរ Nemanja Matic, Ander Herrera, Marouane Fellaini រួមនឹងកីឡាករវ័យក្មេងមួយចំនួនទៀត មិនទាន់គ្រប់គ្រាន់ឡើយ សម្រាប់លោក Jose Mourinho ។

យ៉ាងណាវិញ លោក​ Mourinho នឹងព្យាយាមនាំយក Toni Kroos ឲ្យបាន ដើម្បីយកមក​ចាប់ដៃគូ ជាមួយនឹង Paul Pogba ក្នុងការកាឡុកនៅតំបន់កណ្តាលឲ្យកាន់តែរឹងមាំថែមទៀត ខណ:ពេលបច្ចុប្បន្ននេះ តំបន់កណ្តាលរបស់ក្រុមបីសាច​ក្រហម Manchester United នៅមិនទាន់ខ្លាំងក្លានៅ​ឡើយទេ។

មតិយោបល់