ព័ត៌មានកីឡា

Man Utd បានត្រឹមស្មើនៅទឹកដីអេស្ប៉ាញ

ក្រុមបីសាចក្រហម Manchester United ត្រូងរង់ចាំអ៊ុតមើលជើងទី២ នៅទឹកដី Old Trafford បន្តទៀត បន្ទាប់ពីលេងបានត្រឹមស្មើ​០-០ ជាមួយក្រុមអេស្ប៉ាញ Sevilla យប់មិញនេះ។

លទ្ធផល ០-០ បើទោះបីជាមិនសូវល្អយ៉ាងណាក៍ដោយ តែវាបានក្លាយជាដើមទុនមួយ សម្រាប់ក្រុមបីសាចក្រហម Manchester United ក្នុងការវាយបកនៅលើទឹកដីរបស់ពួកគេវិញ។ ថ្វីបើរងសម្ពាធ ក្រោមការវាយលុកយ៉ាងខ្លាំងក្លា របស់ក្រុម Sevilla ក្តី Man Utd នៅតែអាចរក្សា​សំណាញ់ទីរបស់ពួកគេបានយ៉ាងល្អដដែល ជាពិសេសនោះ គឺអ្នកចាំទីដៃស្អិត Devid De Gea បានជួយសង្រ្គោះ បាល់គ្រោះថ្នាក់យ៉ាងច្រើន ក្នុងការប្រកួតនេះ ក៍ប៉ុន្តែ ខ្សែប្រយុទ្ធ Romelu Lukaku មានឱកាសទាត់បញ្ចូលទីបានសម្រេច​នៅចុងតង់ទី២ តែអាជ្ញាកណ្តាលមិនឲ្យដោយមើលឃើញពីការយកដៃទប់បាល់​របស់កីឡាកររូបនេះ។ ក្នុងការវិលទៅកាន់ទឹកដី Old Trafford វិញនោះ នឹងក្លាយជាឱកាសមួយសម្រាប់ Man Utd ក្នុងការឆក់យកគ្រាប់បាល់ ដើម្បីឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយ នៃ Champion League បន្តទៀត។

យ៉ាងណាវិញ តាមរយ:ការប្រកួតយប់មិញនេះ បង្ហាញឲ្យឃើញថា ក្រុមបីសាចក្រហម Manchester United មិនងាយស្រួល​ឡើយ ក្នុងការវាយបកចង់ឈ្នះ នៅ Old Trafford នោះ ព្រោះថា Sevilla ជាក្រុមដ៍រឹងមាំមួយ មិនងាយស្រួល ក្នុងការយកឈ្នះឡើយ។

https://www.youtube.com/watch?v=9xVBs8wiE-8

មតិយោបល់