Post News Media ព័ត៌មានកីឡា Shakhtar Done...

Shakhtar Donetsk វាយបកយកឈ្នះក្រុម Roma បានវិញ

ក្រុមអ៊ុយក្រែន Shakhtar Donetsk ពិតជាធ្វើបានយ៉ាងល្អ ដោយអាចវាយបកយកឈ្នះលើក្រុមខ្លាំងមកពីអ៊ីតាលី Roma បានសម្រេចវិញ ក្រោយពីត្រូវ Roma នាំមុខមុនតាំងពីតង់ទី ១ មក។

បើទោះបីជា Shakhtar Donetsk មិនអាចយកឈ្នះក្រុម Roma បានច្រើន​គ្រាប់ក៍ដោយ តែលទ្ធផល ២-១ នេះ ល្មមគ្រប់គ្រាន់ឲ្យក្រុមអ៊ុយក្រែនមួយនេះ ទៅលេងទប់នីទឹកដីរបស់ក្រុម Roma វិញ។ ក្នុងនោះដែរ ក្រុមចចក​ Roma បានបើកការនាំមុខ ១ គ្រាប់មុន តាំងពីវគ្គទី ១ ដែលរកបានដោយកីឡាករ Cengiz Under នៅនាទីទៅ ៤១ ។ យ៉ាងណាវិញ ឈានចូលដល់វគ្គទី ២ ក្រុមម្ចាស់ផ្ទះ Shakhtar Donetsk បានបើកការវាយលុកយ៉ាងខ្លាំងក្លា ដោយអាចរកបាន ២ គ្រាប់មកវិញ ពោលស៊ុតបានដោយកីឡាករ Facundo Ferreyra នៅនាទី ៥២ និងកីឡាករ Fred នៅនទីទី ៧១ ។

សម្រាប់ Shakhtar Donetsk សុំត្រឹមស្មើប៉ុណ្ណោះ នៅការប្រកួតជើងទី២ នៅទឹកដី Roma​ ដើម្បីមានឱកាស បន្តឡើងទៅលេងក្នុងវគ្គ ៨ក្រុមចុងក្រោយបន្តទៀត។

Loading...