Post News Media ព័ត៌មានកីឡា Real Madrid ក...

Real Madrid កាន់តែខ្លាំងមុនជួប PSG ជើងទី ២

ក្រុមអធិរាជស Real Madrid បានសងសឹកក្រុម Leganes បានសម្រេច ដោយបំបាក់ ក្នុងលទ្ធផល ៣-១ យប់មិញនេះ ក្រោយពីត្រូវបានក្រុមមួយនេះ ទម្លាក់ពីពាន Copa dey Rey នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកន្លងមកនេះ។

ការបន្តយកឈ្នះក្រៅដី លើក្រុម Leganes នេះដែរ បានបង្ហាញឲ្យឃើញថា ក្រុម Real Madrid បានត្រៀមខ្លនយ៉ាងល្អឥតខ្ចោះ ក្នុងការធ្វើដំណើរទៅលេង​នៅ​ទឹកដីរបស់ក្រុម Paris Saint Germain ក្នុងពេលដ៍ខ្លីខាងមុខនេះ។ សម្រាប់ការប្រកួតយប់មិញនេះ ក្រុម Leganes បានរកគ្រាប់បាល់នាំមុខមុនតាំងពីនាទីទី ៦ ដែលជាការទាត់បញ្ចូលទីរបស់កីឡាករ Unai Bustinza ក៍ប៉ុន្តែ ត្រូវបានក្រុម Real Madrid តាមស្មើមកវិញ នៅនាទីទី ១១ ស៊ុតបញ្ចូលទីដោយកីឡាករ Lucas Vazquez ។ បន្ថែមលើនេះ ខ្សែបម្រើប្រេស៊ីល Casemio រកបាន ១ គ្រាប់ទៀត ដើម្បីធ្វើការនាំមុខវិញម្តង ដោយស៊ុតបាននៅនាទីទី ២៩ ខណ:ចុងម៉ោងដែលត្រៀមបញ្ចប់ការប្រកួតទៅ​ហើយ ពោលនៅនាទីទី ៩០ ប្រធានក្រុម Sergio Ramos ទាត់បាល់ពិន័យ ១១ ម៉ែត្រ យកឈ្នះលើក្រុម Leganes ក្នុងលទ្ធផល ៣-១ ។

គួរបញ្ជាក់ផងដែរថា ក្រោយពីឈ្នះ Paris Saint Germain ៣-១ នៅ Champion League រួចមក ក្រុម Real Madrid បានបន្តឈ្នះ ២ ប្រកួតជាប់គ្នា ពោលគឺបានឈ្នះក្រុម Real Socieded ក្នុងលទ្ធផល ៥-៣ និងឈ្នះក្រុម Leganes ក្នុងលទ្ធផល ៣-១ ទៀត។

Loading...