Post News Media ព័ត៌មានកីឡា Buriram Unite...

Buriram United បន្តបាត់បង់ពិន្ទុក្រោយចាញ់ Jeju United យប់មិញ

ក្រុមជើងឯករបស់ថៃ Buriram United បានទទួលបរាជ័យក្នុងដីរបស់ខ្លួនក្រោមថ្វីជើងក្រុម Jeju United របស់ក្របខ័ណ្ឌកំពូលកូរ៉េខាងត្បូង ដោយលទ្ធផល ០ ទល់ ២ កាលពីម្សិលមិញ ក្នុងពានរង្វាន់ AFC Champions League វគ្គជម្រុះពូល G។

គ្រាប់បាល់ជ័យជម្នះរបស់ក្រុមភ្ញៀវរកបានដោយកីឡាករ Chang-Min Lee ត្រឹមរយ:ពេល ២ នាទីប៉ុណ្ណោះក្នុងវគ្គទី ១ ហើយឈានមកដល់នាទី ២១ ក្រុមកូរ៉េខាងត្បូងនេះមានឱកាសទាត់បាល់ ១១ មែត្រ ដែលធ្វើបានសម្រេចពីកីឡាករប្រេស៊ីល Magno Cruz ធ្វើឲ្យលទ្ធផលនេះរក្សារហូតចប់ការប្រកួត។ ក្នុងថ្ងៃជាមួយគ្នានេះក្រុមជប៉ុន Cerezo Osaka បានប្រកួតស្មើគ្នាជាមួយក្រុមចិន Guangzhou Evergrande  ០ ទល់ ០ ។

ឆ្លងកាន់ ២ ប្រកួតក្នុងពូល G ជើងឯករបស់ថៃ Buriram United ធ្វើមិនបានល្អឡើយ ដោយស្ថិតនៅបាតតារាង ពោលគឺចាញ់ម្តង នឹងស្មើម្តង ស្របពេលដែល Jeju United ឈ្នះម្តង ចាញម្តង ឈរនៅលេខ ២ ខណ: Cerezo Osaka ឈរលេខ ១ ដោយឈ្នះ ១ ស្មើ ១ នឹងក្រុមចិន Guangzhou Evergrande នៅលេខ ៣ ស្មើទាំងពីរប្រកួត៕

Loading...