Post News Media ព័ត៌មានកីឡា Davinson Sanc...

Davinson Sanchez មិនចាប់អារម្មណ៍ផ្លាស់ទៅកាន់ Real Madrid

ខ្សែការពារដ៍ឆ្នើមរបស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur កីឡាករ Davinson Sanchez ហាក់មិនមានបំណងចង់ចាកចេញ ពីក្រុមអង់គ្លេសមួយនេះឡើយ។

បន្ទាប់ពីទទួលបានការចាប់អារម្មណ៍ ពីក្រុមអធិរាជ​ស Real Madrid រួចមក មានបណ្តាសារពត៌មានជាច្រើន បានរំពឹងមើលថា កីឡាករស្បែកខ្មៅរូបនេះ អាចនឹងផ្លាស់ទៅកាន់ Bernabeu នៅរដូវកាលក្រោយ​នេះ។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា Davinson Sanchez មិនមានបំណងចង់ផ្លាស់ទៅកាន់ក្រុម Real Madrid ឡើយ។ Sanchez ត្រូវបានឲ្យដឹងតាមប្រភពខាងលើ​នេះថា រូបគេសប្បាយចិត្ត ដែលបានលេងឲ្យក្រុម Spurs ខណ:ការចាកចេញវិញ មិនអាចកើតមានឡើយ ថ្វីបើ Real Madrid បង្ហាញនូវការចាប់អារម្មណ៍ក្តី។

ម្យ៉ាងវិញទៀត នៅ Real Madrid ពោរពេញទៅដោយខ្សែការពារឆ្នើមៗ ដូចជា Sergio Ramos, Raphael Varane, Nacho Fernandez ជាដើម ដែលពិបាកធ្វើឲ្យ Devinson Sanchez ក្នុងការប្រជែងតំណែង ១១ នាក់ដំបូង ជាជាងនៅ Tottenham ដែលកីឡាកររូបនេះ មានឱកាសលេង ១១ នាក់ដំបូងឡើយ។

Loading...