ព័ត៌មានកីឡា

វិសាខា នៅតែរក្សាកំណត់ត្រាមិនចាញ់ក្នុងជំនួបមិត្តភាព

ក្រុមបាល់ទាត់ វិសាខា បានយកឈ្នះលើម្ចាស់ផ្ទះ វេស្ទើនភ្នំពេញ ដោយលទ្ធផល ៣ ទល់ ២ មុននេះបន្តិច នាកីឡដ្ឋានវេស្ទើន ក្នុងជំនួបមិត្តភាពកម្តៅសាច់ដុំ ត្រៀមរដូវកាលថ្មី ២០១៨ មកដល់ដើមខែមិនា។

ក្រុមចំណូលថ្មីនេះ នៃក្របខ័ណ្ឌកំពូលកម្ពុជានេះ នៅមិនទាន់ស្គាល់បរាជ័យឡើយ ក្នុងការប្រកួតមិត្តភាពត្រៀមរដូវកាល ២០១៨ ពោលគឺ ឈ្នះ អាសុីអឺរ៉ុបយូណាយធីត ២-០ បន្តឈ្នះ អគ្គិសនីកម្ពុជា ៣-០ ហើយឈ្នះ Trat fc (ថៃ) ២-០ ស្របពេលដែលស្មើជាមួយ Chanthaburi FC ២-២ នឹងបានឈ្នះ ជម្រើសខេត្តកោះកុង ៣-២ បន្តឈ្នះ អង្គរថាយហ្គឺរ ៣-០ ហើយឈ្នះ ព្រះខ័នរាជស្វាយរៀង ៥-១ ចុងក្រោយមុននេះឈ្នះ វេស្ទើនភ្នំពេញ ៣-២​ ។

សូមបញ្ជាក់ថា រាល់ជំនួបមិត្តភាពរបស់ ក្រុមជើងឯកក្របខ័ណ្ឌលំដាប់ទី ២ កម្ពុជារដូវកាល ២០១៧ នេះ សុទ្ធតែធ្វើឡើងនាក្រៅទឹកដីទាំងអស់៕

មតិយោបល់