ព័ត៌មានកីឡា

ពានរង្វាន់សម្តេច ហ៊ុន សែន រដូវកាល ២០១៨ បែងចែកជា ២ ថ្នាក់ប្រកួត

យោងតាមគណ:កម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានចេញសេចក្តីប្រកាសថា ពានរង្វាន់សម្តេច ហ៊ុន សែន រដូវកាល ២០១៨ ត្រូវបែងចែកជា ២ ថ្នាក់ រួមមាន ថ្នាក់ខេត្ត នឹងថ្នាក់ជាតិ ។

+ វគ្គជម្រុះតាមពូលថ្នាក់ខេត្ត៖ (ចាប់ផ្តើមថ្ងៃទី ០៧ មិនា ២០១៨)
ក្រុមដែលមកពី ២៣ ខេត្ត រួមជាមួយនឹង គីរីវង់សុខសែនជ័យ, មជ្ឈមណ្ឌល់កំចាត់មីនកម្ពុជា, យុវជនក្រសួងការពារជាតិ នឹង យុវជនសាលាបាល់ទាត់ជាតិបាទី សរុបទាំងអស់ ២៧ ក្រុមកីឡា ដែលត្រូវបែងចែកជា ៥ ពូល​។ ក្រុមនីមួយជួបគ្នាតែមួយប្រកួតប៉ុណ្ណោះ ហើយក្រុមដែលនៅចំណាត់ថ្នាក់លេខ ១, ២, ៣ នឹងត្រូវឡើងទៅវគ្គបន្ត សរុបមាន ១៦ ក្រុម។

វគ្គ ១៦ ក្រុមចុងក្រោយនេះ តម្រូវឲ្យប្រកួតផ្លាស់ប្តូទឹកដី ដើម្បីយក ៨ ក្រុមមកប្រកួតផ្លាស់ប្តូទឹកដីបន្ត ស្វែងរក ៤ ក្រុម(វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ)ដែលមានសិទ្ធិឡើងទៅប្រកួតថ្នាក់ជាតិ។ រាល់ការប្រកួតទាំងអស់សុទ្ធតែធ្វើឡើងនាទីលានរបស់ខ្លួន លើកលែងតែវគ្គ ៤ ក្រុម ត្រូវប្រកួតនៅពហុកីឡដ្ឋានជាតិ។

+ វគ្គជម្រុះថ្នាក់ជាតិ៖ (ចាប់ផ្តើមថ្ងៃទី ១១ កក្កដា ២០១៨)
ក្រុមដែលមានសិទ្ទិប្រកួតវគ្គនេះ រួមមាន ១២ ក្រុមដែលប្រកបអាជីពនៅក្របខ័ណ្ឌកំពូលកម្ពុជា(MCL) ក្រុមទាំង ៤ ដែលឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជម្រុះថ្នាក់ខេត្ត បូកសរុបទាំងអស់មាន ១៦ ក្រុម ត្រូវធ្វើការប្រកួតថ្នាក់ជាតិនេះ។

វគ្គ ១៦ ក្រុមចុងក្រោយនេះ តម្រូវឲ្យប្រកួតផ្លាស់ប្តូទឹកដី ដើម្បីយក ៨ ក្រុមមកប្រកួតផ្លាស់ប្តូទឹកដីបន្ត ស្វែងរក ៤ ក្រុម(វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ) នឹង ២ ក្រុម ប្រកួតផ្តាច់ព្រ័ត្រ លើកពានតែម្តង ។ រាល់ការប្រកួតទាំងអស់សុទ្ធតែធ្វើឡើងនាទីលានរបស់ខ្លួន លើកលែងតែវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងផ្តាច់ព្រ័ត្រ ត្រូវប្រកួតនៅពហុកីឡដ្ឋានជាតិ។

ក្រុមជើងឯកឆ្នាំ ២០១៧ (ព្រះខ័នរាជស្វាយរៀង)

មតិយោបល់