ព័ត៌មានកីឡា

At. Madrid នៅតែរក្សាលទ្ធផលបានយ៉ាងល្អ

បើទោះបីជាបានយកឈ្នះ កាលពីជើងទី ១ ដល់ទៅលទ្ធផល ៤-១ ក៍ដោយ តែក្រុម Atletico Madrid នៅតែបន្តធ្វើបានយ៉ាងល្អ ដោយយកឈ្នះក្រុម Koebenhavn ក្នុងលទ្ធផល ១-០ ក្នុងទឹកដីខ្លួនឯងជើងទី ២ បន្តទៀត។

Atletico Madrid មិនធ្វើូចក្រុមកាំភ្លើងធំ Arsenal ឡើយ ដោយពួកគេនៅតែរក្សាទម្រង់លេងបានយ៉ាងល្អ ក្នុងការផ្តួលគួរប្រកួត នៅ Europa League យប់មិញនេះ។ ជាក់ស្តែងណាស់ Atletico Madrid បានយកឈ្នះ ក្នុងលទ្ធផល ១-០ ដែលជាការទាត់បញ្ចូលទីរបស់កីឡាករ Kevin Gamiero នៅនាទីទី ៧ មកម្លេះ។ ការរក្សាគ្រាប់បាល់ក្នុងដី ឲ្យថេរ ១-០ នេះដែរ បានធ្វើឲ្យក្លិបជើងខ្លាំងអេស្ប៉ាញមួយនេះ យកឈ្នះលើក្រុម Koebenhavn ក្នុងលទ្ធផលសរុបទាំងពីរជើង ៥-១ ឡើងទៅកាន់វគ្គបន្ទាប់ទៀត។

គួរបញ្ជាក់ផងដែរ Dortmund ធ្លាក់មកលេង ព្រឹត្តិការណ៍ Europa League នេះ ដោយសារតែ ពួកគេជ្រុះចេញ ពី Champion League ក្រោយពេលលេងបានត្រឹមលេខ​ ៣ ក្នុងពូល៕

https://www.youtube.com/watch?v=lkNT0k1_clA

មតិយោបល់