Post News Media ព័ត៌មានកីឡា ក្រុមរបស់ ប្រ...

ក្រុមរបស់ ប្រាក់ មន្នីឧត្តម នឹតត្រូវទទួលក្រុម ធារី ចន្ថាប៊ីន យប់នេះ

ការប្រកួតពានរង្វាន់ក្របខ័ណ្ឌកំពូលម៉ាឡេស៊ី បានចាប់ផ្តើមសប្តាហ៍ទី ៤ ដោយក្លិប Negeri Sembilan FC របស់កីឡាករ ប្រាក់ មុន្នីឧត្តម ត្រូវបើកទ្វារស្វារគមន៍ក្លិប Terengganu FC របស់កីឡាករ ធារី ចន្ថាប៊ីន នាវេលាម៉ោង ០៨:០០ នាទីយប់នេះ(ម៉ោងកម្ពុជា) លើទីលានកីឡដ្ឋាន Tuanku Abdul Rahman ។

គិតត្រឹម ៤ សប្តាហ៍ នៃពានរង្វាន់ក្របខ័ណ្ឌកំពូលម៉ាឡេស៊ីរដូវកាល ២០១៨ នេះ ក្លិបNegeri Sembilan FC ស្ថិតនៅចំណាត់ថ្នាក់លេខ ៩ ដោយបានធ្វើការប្រកួតបានចំនួន ៣ លើក ក្នុងនោះឈ្នះ ១ លើក ចាញ់ ២ លើក នឹងមិនដែលស្មើ មានត្រឹម ៣​ ពិន្ទុប៉ុណ្ណោះ ខណ:ក្លិប Terengganu FC កំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ ៥ ដោយបានធ្វើការប្រកួតបានចំនួន ៣ លើកដូចគ្នា ដោយក្នុងនោះឈ្នះ ១ លើក ស្មើ ២ លើក និងមិនដែលចាញ់ ដោយមាន ៥ ពិន្ទុនៅក្នុងដៃ។

គួរំលឹកថា កីឡាករកម្ពុជា ដែលបានទៅប្រកបអាជីពនៅប្រទេសម៉ាឡេស៊ី មានតែកីឡាករ កែវ សុខផេង មួយរូបទេ ដែលអាចរកគ្រាប់បាល់ឲ្យក្រុមរបស់ខ្លួនបានក្នុងការប្រកួតផ្លូវការ ស្របពេលដែល ចាន់ វឌ្ឍនាកា ប្រាក់ មុន្នីឧត្តម ធារី ចន្ថាប៊ីន នៅមិនទាន់រកបានឡើយ៕

រូបភាព៖ ASEAN Football News

Loading...