Post News Media ព័ត៌មានកីឡា ព្រះខ័នរាជស្វ...

ព្រះខ័នរាជស្វាយរៀង ចុះកិច្ចសន្យានាំយកកីឡាករកូរ៉េខាងត្បូងពីប្រទេសថៃ

ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានធ្វើការបង្ហាញកីឡាករចំណូលថ្មី ដែលមានសញ្ជាតិកូរ៉េខាងត្បូង Whoo Hyun អតីតកីឡាករក្លិប Songkhla United​​ កាលពីដូវកាលមុន ជាសមាជិកក្របខ័ណ្ឌលំដាប់ទី​ ៤ ប្រទេសថៃ។

ក្រុមជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន បាននាំចូលកីឡាករបរទស ៣ រូបហើយ ដោយរួមមាន កីឡាករសញ្ជាតិអាហ្វ្រិកខាងត្បូង Shane Booysen (ភ្នំពេញក្រោន), កីឡាករសញ្ជាតិជប៉ុន Daisuke Kobayashi និងខ្សែការពារសញ្ជាតិកូរ៉េខាងត្បូង Whoo Hyun នេះផ្ទាល់តែម្ដង។

ប្រវត្តក្លិបដែលកីឡាករវ័យ ៣១ ឆ្នាំរូបនេះ ធ្លាប់ប្រកបអាជីពជាមួយ រួមមាន៖ Seoul Pabal FC (២០០៨), Bucheon FC 1995 (២០០៩), Police United (២០១០-២០១១), Port FC (២០១២-២០១៣), Air Force Central (២០១៤), Daejeon Citizen (២០១៦) នឹង Songkhla United (២០១៧)៕

Loading...