ព័ត៌មានកីឡា

ខ្សែបម្រើស្លាបរបស់ក្រុម Atletico Madrid អាចទៅចូលរួមជាមួយក្រុមចិន

ខ្សែបម្រើស្លាបរបស់ក្រុម Atletico Madrid កីឡាករ Yannick Carrasco អាចនឹងចូលរួមជាមួយក្រុម Dalian Yifang នៃក្របខ័ណ្ឌ Chinese Super League លើកិច្ចព្រមព្រៀងតម្លៃ ៣០ លានអឺរ៉ូ នេះបើយោងតាមសេចក្តីរាយការណ៍របស់ Marca។

ប្រភពព័ត៌មានរបស់អេស្ប៉ាញបានអះអាងថា ភ្នាក់ងាររបស់កីឡាករ Carrasco កំពុងចរចាជាមួយក្លិប Dalian Yifang ដើម្បីសុំការអនុញ្ញាតិពី Atletico លើកកិច្ចព្រមព្រៀងនេះ ហើយវាត្រូវបានបញ្ចប់នៅក្នុងសប្តាហ៍នេះ។ អតីតក្លិប Monaco របស់កីឡាករវ័យ ២៤ ឆ្នាំរូបនេះ ក៏ទទួលបានប្រាក់ចំណេញពីការផ្លាស់ប្តូរនេះដែរ ដោយចាប់តាំងពីប្រទេសបារាំងមក គឺនៅជំពាក់ ២៥ % នៃថ្លៃលក់ Carrasco ។

ចាប់តាំងពីបានចូលរួមជាមួយ Atletico Madrid នៅឆ្នាំ ២០១៥ កីឡាករអន្តរជាតិប៊ែលហ្សិក បានស៊ុតបញ្ចូលទី ២៣ គ្រាប់ ក្នុងចំណោម ១២៤ ប្រកួតនៅគ្រប់ការប្រកួតទាំងអស់។ ទោះបីជាយ៉ាងណាក៏ដោយរូបគេ ហាក់បីជាមិនសូវបានបង្ហាញខ្លួនឡើយនៅរដូវកាលនេះ ដូចជាជំនួបជាមួយក្រុម Los Colchoneros នឹង Copenhagen នៅក្នុងក្របខ័ណ្ឌ Europa League កាលពីថ្ងៃព្រហស្បតិ៍។

កាលពីឆ្នាំ ២០១៦ នៃពានរង្វាន់ UEFA EURO ខ្សែបម្រើរូបនេះ គឺជាផ្នែកមួយដ៏សំខាន់សម្រាប់ជម្រើសជាតិប៊ែលហ្សិក ហើយបានស៊ុតបាល់បញ្ចូលទីមួយ ក្នុងការទទួលជ័យជម្នះ ៤-០ លើជម្រើសជាតិ ហុងគ្រី ក្នុងជុំទីពីរ៕

មតិយោបល់