Post News Media ព័ត៌មានកីឡា វត្តមានរបស់អត...

វត្តមានរបស់អតីតខ្សែបម្រើ Manchester United នឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់នៅក្លិប Ho Chi Minh City FC

អតីតខ្សែបម្រើឆ្នើម Rodrigo Possebon របស់ក្លិប Manchester United ត្រូវបានគេបញ្ចេញឱ្យដឹងថា បានបង្ហាញខ្លួនឲ្យក្លិប Ho Chi Minh City FC នាក្របខ័ណ្ឌ V.League ប្រទេសវៀតណាម កាលពីថ្ងៃព្រហស្បតិ៍។

Possebon បានចូលរួមជាមួយក្រុម Ho Chi Minh កាលពីដើមខែ មករា លើថ្លៃសេវាផ្ទេរមួយដែលមិនត្រូវបានបង្ហាញ។ ការផ្លាស់ប្តូរទៅកាន់ប្រទេសវៀតណាមនេះ ខ្សែបម្រើ Possebon ត្រូវបានគេសង្ឃឹមថានឹងអាចធ្វើឱ្យអាជីពរបស់គាត់វិលត្រលប់មកវិញ ក្រោយពីការចាកចេញពីក្លិបនៅឆ្នាំ ២០១០ ។ ទោះបីជាយ៉ាងណាក៏ដោយកីឡាករវ័យ ២៩ ឆ្នាំរូបនេះ បានព្យាយាមថែរក្សាសុខភាព ក្រោយពីជាសាសរបួសខ្នង និងកង្វះភាពរឹងមាំរបស់ខ្លួនឡើងវិញ។

ដូច្នេះក្រុម Ho Chi Minh បានសម្រេចចិត្តចុះកិច្ចសន្យាភ្លាមៗ ក្រោយសាកល្បងសមត្ថភាពកីឡាករប្រស៊ីលរូបនេះ ក្នុងពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតក្លិបបានអរគុណដល់ខ្សែបម្រើរូបនេះចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គាត់នៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ពួកគេ៕

Loading...