គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញលោក Pep Guardiola បានយល់ព្រមបន្តកុត្រាថ្មី ជាមួយក្រុម Manchester City ហើយ ខណ:សុពលភាពកុងត្រាថ្មីនេះដែរ ត្រូវពន្យាពេលរហូតដល់ឆ្នាំ ២០២១។
នេះបើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា លោក Pep Guardiola បានយល់ព្រមបន្តកុងត្រាថ្មី ជាមួយក្រុម Manchester City ហើយ ខណ:លោកនឹងបន្តដឹកនាំក្រុមមួយនេះ រហូតដល់ឆ្នាំ ២០២១។ យ៉ាងណាវិញ កុងត្រាថ្មីនេះដែរ លោក Pep នឹងទទួបានប្រាក់ប្រចាំឆ្នាំ ២០លានផោន ពោលកើនចំនួន ៣លានផោន ខណ:កាលពីកុងត្រាចាស់នោះ លោកទទួលបានត្រឹម ១៧លានផោនប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា លោក Pep Guardiola បានមកកាន់ Manchester City ជិត ២ រដូវកាលកន្លងមកហើយ ថ្វីបើរដូវកាលទី ១ មិនអាចដឹកនាំ Manchester City ឈ្នះពានណាមួយក្តី តែរដូវកាលនេះ កំពុងតែឈរកំពូលតារាង Premier League នាំមុខដាច់ លើក្រុមបីសាចក្រហម Manchester United, ឡើងផ្តាច់ព្រ័ត្រ Carabao Cup ជាមួយក្រុម Arsenal និងការប្រជែងពាន Champion League នៅរដូវកាលនេះផងដែរ។
មតិយោបល់