ព័ត៌មានកីឡា

PSG ព្យាយាមប្រជែងទិញ អ្នកចាំទីវ័យក្មេងអ៊ីតាលី

ក្រុម Paris Saint Germain នៅតែមិនទាន់គ្រប់គ្រាន់នៅឡើយទេ ខណ:ក្លិប​អ្នក​មានបារាំងមួយនេះ កំពុងតែព្យាយាមប្រជែងទិញយកអ្នកចាំទីវ័យក្មេងអ៊ីតាលី​មួយ​រូបជាមួយក្រុមខ្លាំងផ្សេងៗទៀត។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់កាសែត AS បានឲ្យដឹងថា ក្រុម Paris Saint Germain នឹងទិញយកអ្នកចាំទី​ Gianluigi Donnarumma ឲ្យបាន​នៅរដូវក្តៅក្រោយនេះ ពីក្រុម AC Milan ។ ជាការពិតណាស់ Gianluigi Donnarumma កំពុងតែបង្ហាញនូវទម្រង់លេងយ៉ាងល្អ ជាពិសេសនោះ មានក្លិបបាល់ទាត់ធំៗ ជាច្រើនចង់បានអ្នកចាំទីអ៊ីតាលីរូបនេះ ព្រោះថា Donnarumma នៅក្មេង ហើយមានសមត្ថភាពល្អទៀត ជាហេតុធ្វើឲ្យមានការ​ចាប់អារម្មណ៍ពីសណាក់ក្លិបបាល់ទាត់ធំៗ។ យ៉ាងណាវិញ Paris Saint Germain មិនប្រាកដថា អាចនាំយក Gianluigi Donnarumma ទៅកាន់ League 1 បានឡើយ ព្រោះថា Man Utd, Man City, Chelsea និង Tottenham Hotspur សុទ្ធតែមានការចាប់អារម្មណ៍ចង់បាន អ្នកចាំទីអ៊ីតាលីរូប​នេះដូចគ្នា។

ដូច្នេះហើយ ប្រសិនបើ Paris Saint Germain ពិតជាចង់បាន Gianluigi Donnarumma មែននោះ ទាល់តែក្លិបបារាំងមួយនេះ ហ៊ានចំណាយលុយច្រើនជាងក្លិបផ្សេងៗ ដូចដែលពួកគេ បានចំណាយលុយមហាសាលក្នុងការនាំយក Neymar និង Kylian Mbappe កាលពីរដូវក្តៅកន្លងមកនេះ។

មតិយោបល់