ព័ត៌មានកីឡា

ក្រុមរបស់ ធារី ចន្ថាប៊ីន យកឈ្នះក្រុម ប្រាក់ មន្នីឧត្តម បន្តកំណត់ត្រាមិនចាញ់ ឡើងឈរកំពូលតារាង (វីដេអូ)

ក្រុមបាល់ទាត់ Terengganu ដែលកីឡាករកម្ពុជា ធារី ចន្ថាប៊ីន កំពុងប្រកបអាជីព បានយកឈ្នះក្រុមម្ចាស់ផ្ទះ Negeri Sembilan ដែលកីឡាករ ប្រាក់ មន្នីឧត្តម កំពុងលេងជាមួយ ដោយលទ្ធផល ២ ទល់ ១ កាលពីម្សិលមិញ ។

ត្រឹមតែរយ:ពេល ១៤​ នាទីប៉ុណ្ណោះក្រុមភ្ញៀវបានធ្វើការនាំមុខមុន ដោយកីឡាករ Ashari តែក្រុមម្ចាស់ផ្ទះវាយសម្រុកតាមស្មើមកវិញនៅនាទី ៧៤ ដោយកីឡាករ Fakrul ហើយអ្វីៗត្រូវបានសម្រេចនៅពេលដែល អតីតកីឡាករ ក្រសួងការពារជាតិ Lee Jun-hyeob ទាត់បាល់បំប៉ោងសំណាញ់ទីឲ្យក្រុម Terengganu នៅនាទី ៨៥ ។

ឆ្នងកាត់ការប្រកួតនេះ Terengganu នៅមិនទាន់ស្គាល់ពាក្យចាញ់ឡើយ ពោលគឺ ៤ ប្រកួត ឈ្នះ ២ ដង នឹងស្មើ ២ ដង កំពុងមាន ៨ ពិន្ទុក្នុងដៃឈរនៅកំពូលតារាងក្របខ័ណ្ឌ Malaysia Super League បណ្តោះអាសន្ន ខណ:ដែល Negeri Sembilan ស្ថិតនៅលេខ ៩ ដោយឈ្នះម្តង នឹងចាញ់ ៣ ដង៕

មតិយោបល់