ព័ត៌មានកីឡា

BATA ចុះកិច្ចសន្យាចូលរួមជាមួយក្លិបចំណូលថ្មី សូលទីឡូអង្គរ ជាផ្លូវការ

ក្លិបបាល់ទាត់ សូលទីឡូអង្គរ ដែលជាសមាជិកថ្មី នៃក្របខ័ណ្ឌកំពូលកម្ពុជា នារដូវកាល ២០១៨ នេះ បានធ្វើការចុះកិច្ចសន្យាជាមួយកីឡាករបរទស DEBIRO DZARMA BATA ដែលធ្លាប់មានបទពិសោធន៍ជោគជាំនៅកម្ពុជា។

ខ្សែប្រយុទ្ធរូបនេះ កើតនៅថ្ងៃទី ០៥ ខែ កុម្ភះ ឆ្នាំ ១៩៩៣ នាទីក្រុង Owonde ប្រទេស Nigeria (នីហ្សេរីយ៉ា) ធ្លាប់លេងនៅក្លិបជាច្រើននាប្រទេសកម្ពុជា ដូចជា ព្រះខ័នរាជស្វាយរៀង (២០១៤-២០១៥), បឹងកេតអែហ្វស៊ី (២០១៥-២០១៦), អង្គរថៃហ្គឺរ (២០១៧ ជើងទី១) នឹង អាស៊ីអឺរ៉ុប យូណាយធីត (២០១៧ ជើងទី២)។

គួបញ្ជាក់ថា ការមកដល់ប្រទេសកម្ពុជាលើកដំបូង នារដូវកាល ២០១៤ នៃក្របខ័ណ្ឌកំពូលកម្ពុជា កីឡាករនីហ្សេរីយ៉ារូបនេះ បានឈ្នះពានស្បែកជើងមាស ជាមួយគ្រាប់បាល់ ២៣ គ្រាប់ លេងឲ្យក្លិប ព្រះខ័នរាជស្វាយរៀង៕

មតិយោបល់