ព័ត៌មានកីឡា

Pogba ចង់ឲ្យលោក Mourinho ទុកចិត្តដូចមុន

ខ្សែបម្រើស្បែកខ្មៅ Paul Pogba ហាក់មិនសូវបង្ហាញទម្រង់លេង បានល្អដូចដើមរដូវកាល​កន្លងមកឡើយ​ ក្រោយពីជារបួស នាប៉ុន្មានខែកន្លងមកនេះ ជាហេតុធ្វើឲ្យលោក Jose Mourinho ជួនដាក់លេង ជួនមិនដាក់លេង។

យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា Paul Pogba មានបំណងចង់ឲ្យលោក Jose Mourinho ផ្តល់ទំនុកចិត្តដល់រូបគេ ឲ្យដូចកាលពីរដូវកាលមុន ដែលរូបគេគឺជាកីឡាករនាំមុខក្នុងការលេងឲ្យក្លិប។

ជាក់ស្តែងណាស់ នៅរដូវកាលនេះ ពោលក្រោយពី Pogba បានរងរបួស កាលពីដើមរដូវកាលកន្លងមក និងក្រោយពេលជាវិញ កីឡាករបារាំងរូបនេះ មិនដូចមុនឡើយ ពេលខ្លះបានលេង ១១នាក់ដំបូង និងពេលខ្លះអង្គុយកៅអីបម្រុង ដែលផ្ទុយស្រឡះពីរដូវ​កាលមុនឆ្ងាយណាស់។

ក្នុងនោះដែរ Pogba ចង់ឲ្យលោក Jose Mourinho ចាប់ផ្តើមផ្តល់ទំនុកចិត្ត​ដល់រូបគេសារជាថ្មីឡើងវិញ ដោយរូបគេចង់ចូលរួមជួយ​ក្រុមបីសាចក្រហម Manchester United ឲ្យឈ្នះពាន ណាមួយជាពិសេស Champion League នៅរដូវកាលនេះ។

ដូច្នេះហើយ Paul Pogba រំពឹងថា រូបគេនឹងទទួលបានការចាប់អារម្មណ៍ឡើងវិញ ពីសំណាក់លោក Jose Mourinho ដែលជាក្តីសង្ឃឹមក្នុងការជួយក្លិបរបស់កីឡាកររូបនេះ។

មតិយោបល់