ព័ត៌មានកីឡា

De Gea នៅតែមិនផ្លាស់ទៅកាន់ Real Madrid

អ្នកចាំទីអេស្ប៉ាញ David De Gea បានត្រៀមបន្តកុងត្រាថ្មី ជាមួយក្រុមបីសាចក្រហម Manchester United ក្នុងបំណងផ្តាច់ក្តីសង្ឃឹមរបសក្រុម Real Madrid ដែលចង់បានរូបគេផ្លាស់ទៅកាន់ Bernabeu នៅរដូវកាលក្រោយនោះ។

បើតាមការចុះផ្សាយរបស់ Times-Subcription បានឲ្យដឹងថា អ្នកចាំទីអេស្ប៉ាញ David De Gea បានត្រៀមបន្តកុងត្រាថ្មី ជាមួយក្រុមបីសាចក្រហម Manchester United ។ ការយល់ព្រមបន្តកុងត្រាថ្មី​នេះដែរ អាចធ្វើឲ្យក្រុម Real Madrid បន្តខកបំណងក្នុងការចង់បាន អ្នកចាំទីដៃស្អិតរូបនេះ ព្រោះថា ក្លិបយ្សអេស្ប៉ាញ មួយនេះ បានចំណាយពេលច្រើនឆ្នាំមកហើយ ក្នុងការចែរចង់ David De Gea ពីក្រុមបីសាចក្រហម Manchester United ។ យ៉ាងណាវិញ David De Gea ហាក់សប្បាយចិត្តក្នុងការប្រកបអាជីពនៅ Old Trafford ខណ:កន្លងមក De Gea បានប្រាប់អ្នកសារពត៌មានថា រូបគេបានឆ្លងកាត់រឿងរ៉ាវជាច្រើន ជាមួយ Man Utd ដែលធ្វើឲ្យរូបគេចងចាំមិនភ្លេចឡើយ។

ដោយហេតនេះហើយ ការបន្តកុងត្រាថ្មី របស់ David De Gea ជាមួយ Man Utd នេះដែរ វាជារឿងល្អ សម្រាប់ក្លិបអង់គ្លេសមួយនេះ ដែលអាចរក្សាអ្នកចាំទីយ៉ាងល្អរូបនេះបាន ខណ:ក្រុម Real Madrid វិញ នៅតែបន្តខកចិត្តក្នុងការតាមប្រមាញ់​ De Gea ជាថ្មីម្តងទៀត។

មតិយោបល់