Post News Media ព័ត៌មានកីឡា Raheem Sterli...

Raheem Sterling ទទួលការចាប់អារម្មណ៍ ពី Real Madrid

ខ្សែប្រយុទ្ធអង់គ្លេស Raheem Sterling រដូវកាលនេះ បានបង្ហាញទម្រង់លេង​យ៉ាងល្អឲ្យក្រុម Manchester City ជាហេតុធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាង​ខ្លាំងពីសំណាក់ក្លិបធំៗជាច្រើន។

យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា ក្រុម Real Madrid បានផ្តោតការចាប់អារម្មណ៍លើកីឡាករ Raheem Sterling របស់ក្រុម Manchester City យ៉ាងខ្លាំង។ ក្នុងនោះដែរ Real Madrid កំពុងតែរៀបចំ ក្នងការពិនិត្យមើលទៅលើកុងត្រារបស់កីឡាករអង់គ្លេសរូបនេះ ដែលត្រូវបញ្ចប់នៅ​ឆ្នាំ ២០២០ ខាងមុខនេះ ខណ: Real Madrid ចង់នាំយក Sterling នៅរដូវកាលក្រោយ។

Sterling ចាប់ផ្តើមបង្ហាញទម្រង់លេងយ៉ាងល្អ នៅរដូវកាល​នេះ ដោយកំពុងឈរចំណាត់ថ្នាក់លេខ ៤ នៃអ្នកទាត់បញ្ចូលទីនៅ Premier League ជាពិសេសនោះ ការជួយក្រុម Manchester City ឲ្យឈរកំពូលតារាង Premier League នៅរដូវកាលនេះផងដែរ។

ក្រៅពី Premier League កីឡាករដែលមានល្បឿនលឿនរូបនេះ ក៍ជួយ Manchester City ឲ្យឡើងផ្តាច់ព្រ័ត្រ Carabao Cup និង នៅ​ Champion League ផងដែរ។

Loading...