ព័ត៌មានកីឡា

តើ​ ចាន់ វឌ្ឍនាកា អាចរកគ្រាប់ដំបូងនៅក្លិបថ្មីបានទេ យប់នេះ?

ក្រុមបាល់ទាត់ Pahang FA របស់កីឡាករ ចាន់ វឌ្ឍនាកា នឹងត្រូវទៅប្រកួតនៅទឹកដីក្រុម Selangor នាវេលាម៉ោង ៨:០០ នាទីយប់ (កម្ពុជា) នៃសប្តាហ៍ ៤ នៃក្របខ័ណ្ឌកំពូលម៉ាឡេសុី លើទីលាននៃកីឡដ្ឋាន Bolasepak Kuala Lampur។

ក្នុងការបង្ហាញខ្លួនចំនួន ៣ សប្តាហ៍កន្លងមក ខ្សែប្រយុទ្ធជំនាញជើងឆ្វេងនៅមិនទាន់អាចរកគ្រាប់បាល់ឲ្យក្លិបថ្មីនេះ នៅឡើយទេ ខណ:ដែលបានបញ្ជូលបាល់ឲ្យមិត្តរួមក្រុមទាត់បញ្ចូលទី ១ លើក។ ជាការពិតណាស់ក្នុងជំនួបមិត្តភាព កីឡាករកម្ពុជារូបនេះ ធ្លាប់ទាត់បញ្ចូលទីឲ្យក្លិបម៉ាឡេសុី តែការប្រកួតផ្លូវការនៅមិនទាន់មានឡើង។ រង់ចាំមើលថា ម្ចាស់អាវលេខ ១១ រូបនេះអាចរកគ្រាប់ដំបូងបានទេ នាជំនួបក្រៅដី យប់នេះ?

សូមបញ្ជាក់ថា Pahang FA កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៦ ដោយធ្វើការប្រកួត ៣ លើក ឈ្នះម្តង ចាញ់ម្តង នឹងស្មើម្តង ខណ:ដែលម្ចាស់ផ្ទះ Selangor កំពុងឈរលេខ ៤ ដោយឈ្នះ ២ ដង ចាញ់ម្តង នឹងមិនដែលស្មើ ៕

មតិយោបល់