ព័ត៌មានកីឡា

BBC ចែកគ្នាស៊ុតលើកដំបូងឲ្យ Real Madrid នៅរដូវកាលនេះ

ចាប់តាំងពី Gareth Bale បានរងរបួសកាលពីរដូវកាលមុនរួចមក យើងកម្រឃើញ​ខ្សែប្រយុទ្ធជួរមុខរបស់ក្រុម Real Madrid ទាំង៣ ឬ BBC អាចទាត់បាល់បញ្ចូលទី រួមគ្នាក្នុងការប្រកួតតែមួយឡើយ ហើយលេងជុំគ្នារហូតដល់ទៅ ៩០ នាទីពេញ។

ជាក់សតែងណាស់ ក្នុងការបើកទ្វារ Santiago Bernabeu ទទួលក្រុម Alaves យប់មិញនេះ ក្រុមអធិរាជស Real Madrid បានយកឈ្នះក្នុងលទ្ធផលយ៉ាងប្រ​សើរ ៤-០។​ ៤គ្រាប់របស់ Real Madrid រកបានដោយ Cristiano Ronaldo ២ គ្រាប់ស៊ុតបាននៅនាទីទី ៤៤ និង ៦១, Gareth Bale ស៊ុតបាននៅនាទីទី ៤៦ និង Karim Benzema ទាត់បាល់ ១១ ម៉ែត្របញ្ចូលទីនៅនាទីទី ៨៩ ។ នេះគឺជាលើកដំបូងហើយ ក្នុងរដូវកាលនេះ ដែល Ronaldo, Bale និង Benzema អាចស៊ុតបាល់បញ្ចូលទី បានក្នុងការប្រកួតតែមួយ ព្រោះថាពួកគេទាំងបី នាក់កម្របានលេងជុំគ្នាបែបនេះណាស់។

ម្យ៉ាងវិញទៀតនោះ បើទោះបីជាលេងជុំគ្នាម្តងម្កាលក៍ដោយ ក៍ពួកគេមិនដែលអាចទាត់ចូលទាំងបីនាក់​ដូច្នេះឡើយ ខណ:ដែលនេះបង្ហាញឲ្យឃើញថា BBC ដ៍ខ្លាំងក្លារបស់ក្រុមអធិរាជស Real Madrid បានវិលមកវិញហើយ និងបន្តធ្វើព្យុះធ្វើភ្លៀងជាមួយក្រុម Real Madrid ឡើងវិញ។

https://www.youtube.com/watch?v=la1DcxRPcic

មតិយោបល់